នុញនោះ! តារា tik tok សុខា ចេញមុខសារភាពថាខ្លួនជាក្រពើរង្វេងបឹងពិតមែន និងសូមទោសដល់ម្ចាស់ហាងកែសម្ផស្ស ដែលសុខានិយាយពាក្យមិនល្អ នោះគឺមកពីសុខាស្រវឹងទេ...មានវិដេអូ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ តារា tik tok សុខា បានបែកធ្លាយ វិដេអូឃ្លីប​ រឿងកែសម្ផស្ស មួយកន្លែង ដោយប្អូនស្រីសុខា បានលើកថា "ការវះកាត់ គឺការឈឺចាប់ពិតមែន តែគ្រូពេទ្យបាននិយាយថា ការវះកាត់នេះមិនមានការឈឺចាប់ទេ"។

ដោយឡែកបន្ទាប់ពីវិដេអូនេះបានបែកធ្លាយវិដេអូឃ្លីបហើយនោះ ពេលនេះតារា tik tok សុខា បានចេញវិដេអូសូមទោសជាសាធារណ និងជូនពិសេស​ ទៅដល់ម្ចាស់ហាងកែសម្ផស្សមួយកន្លែង ដែលមានឈ្មោះ Malis Beauty Clinic ម្លិះថែរក្សា សូមឲ្យម្ចាស់ហាងលើកលែងទោស ចំពោះកំហុសឆ្គងដែលសុខាបានធ្វើ។

ជាមួយគ្នានោះផងដែរ សុខា ក៏បានសារភាពថាខ្លួនជាក្រពើវង្វេងបឹង ដែលម្ចាស់ហាងជួយទិញម៉ូតូម៉ាក Scoopy គ្រឿងជូនសុខា និងកែសម្ផស្សជូនសុខាឲ្យមានសម្ផស្សស្រស់ស្អាតទៀតផង ។ ហើយសុខាក៏បាននិយាយទៀតថា នេះដែលឡាយវិដេអូនោះ គឺសុខា ស្រវឹងស្រាណាស់ ហើយក៏មិនបានដឹងថា មានគេឡាយវិដេអូដែរ។

ជាចុងក្រោយសុខា គ្មានពាក្យអ្វីដែលត្រូវនិយាយនោះទេ ក្រៅតែពីការសុំទោសចំពោះម្ចាស់ ។ សុខាបានបញ្ជាក់ទៀតថា​ ពេលនោះឡាយវិដេអូនោះ គឺសុខាស្រវឹងស្រាខ្លាំងណាស់ ចំពោះពាក្យពេចន៍ដែលនិយាយថា គ្រូពេទ្យបញ្ជារឲ្យសុខានិយាយថា ការចាក់ច្រមុះនោះគឺមានការឈឺចាប់នោះ មិនមែនជាការពិតទេ៕

មានវិដេអូ៖