គួរឲ្យអាណិតក្មួយស្រីណាស់... ក្មេងតូចគួរឲ្យស្រលាញ់ និងគួរឲ្យក្នាញ់ បែរជាត្រូវមកស្លា ប់ដោយសារតែជំងឺ...
-

ជីវិតមនុស្សយើងម្នាក់ៗ គ្មានអ្នកណាម្នាក់​ ចង់រស់នៅក្នុងស្ថានភាពលំបាក វេទនា ឬ រស់នៅបែកបាក់ គ្រួសារ នោះទេ។ រឿងបែកបាក់គ្រួសារ គឺជាមួយដែលខ្លោចផ្សារបំផុត នៅក្នុងជីវិត ។ ការបែកបាក់ ការព្រាតប្រាស់ពីមនុស្សដែលខ្លួនស្រលាញ់ រឹតតែលំបាកផ្លូវចិត្ត ទ្វេរដង គ្មានអ្នកណាម្នាក់​ចង់រស់នៅក្នុងបែកបាក់គ្រួសារ ឬ មនុស្សកូនៗដែលខ្លួនស្រលាញ់នោះទេ គឺចង់រស់ជុំគ្រួសារ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sony Riya បានបង្ហោះសារថា "បានសុខហើយប្អូនស្រី រយះពេល 4ឆ្នាំ ប្អូនលំបាកពេកហើយ ?? សូមប្អូនទៅកាន់សុកតិភព ជាតិក្រោយ សុខភាពល្អ អាយុវែង ?????? សូមចូលរួមរំលែកទុក្ខដល់ពូនិងមីងផង Horn Sovannara រឹងមាំឡើងពូ ថែសុខភាព ពូបានបំពេញតួនាទីយ៉ាងល្អ ជាឪពុកដ៏ល្អសម្រាប់កូនៗ ប្អូនមានបញ្ហាបេះដូងចំហ និង មានជំងឺ Trisomie"។

ជាមួយគ្នានោះដែរ ក៏មានបងប្អូនជាច្រើនបានបង្ហាញអារម្មណ៍អាណិត និងសូមឲ្យប្អូនទៅឲ្យសុខ សូមឲ្យជាតិក្រោយកើតមកមានសំណាងល្អ កុំឲ្យមានជំងឺមកបៀតបៀនដូចជាតិនេះទៀត។

ប្រភព៖ Sony Riya