បងប្រុសម្នាក់ទ្រាំមិនបាន ក៏ព្រលះទៅលោក អុឹម ជីវ៉ា បន្ទាប់ពីឃើញសំណេរលោក ជីវ៉ា ដោះយករួចខ្លួន ថាគេជាក្រពើ ដឹងទាំងៗហើយថា សុខា គាត់មានសតិមិនសូវល្អ នៅតែយកគាត់មកទៀត...
-

ដូចដែលបងប្អូនជាច្រើនជ្រាបហើយថា កាលពីពេលថ្មីៗនេះ សុខា បានបែកធ្លាយវិដេអូរឿងកែសម្ផស្ស រួចមក ស្រាប់តែមានបងប្អូនជាច្រើន បានចូលរួមបញ្ចេញមតិ នៅក្នុងនោះក៏មានលោក អុឹម ជីវ៉ា ដែលជាអ្នកជួយសុខា ឲ្យបានចូលសម្តែង និងធ្វើឲ្យបងប្អូនកាន់តែស្គាល់គាត់កាន់តែច្រើនឡើង។ បន្ទាប់ពីបែកធ្លាយវិដេអូរួចមក​ ស្រាប់តែលោក អុឹម ជីវ៉ា បានបង្ហោះសារថា "សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលៀងវាអោយផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាអោយចូលក្នុងសង្គម ដ៏សុីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល ! ព្រោះចរិកសត្វក្រពើមិនអាចមកដេកលើពូកជាមួយមនុស្សបានទេ ! មិនខុសពីមនុស្សទេ មនុស្សដែលខ្ញុំជួយបាន ខ្ញុំជួយនិងអោយអស់ពីលទ្ធភាព តែបើគេមិនចេះកែ មិនចេះជួយខ្លួនឯង ខ្ញុំក៏មិនអាចមិនជួយបន្តទៀតបានទេ..! ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលារ ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង ដើម្បីខំកែអោយឡើងដែរ តែកែមិនឡើង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ.! អ្នកដឹងបានដឹងថាខំហត់និងចាប់និងឈឺចិត្តប៉ុណ្ណា ដែលខំជួយមនុស្សហើយបែជាបានទទួលកំហុសមកវិញ តែខ្ញុំមិនខឹងបងប្អូនដែលជេខ្ញុំទេ ..! ហើយក៏ទុកថាជាបទពិសោធន៌នែមេរៀនជីវិតខ្ញុំចុះ។ លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ ។ 

ស្រាប់តែនៅមុននេះបន្តិច បងប្រុសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Artist Cambodia ក៏បានបង្ហោះសារថា "ថាមិនចង់និយាយអីទេរឿងអត់ប្រយោជន៍ តែពេលខ្លះឃើញសំណេរលោក ជីវ៉ា ដោះយករួចខ្លួនអញ្ចឹង ដូចជាទ្រាំមិនបាន ដូចឆ្នេះខ្ញុំសុំបញ្ចេញមតិយោបលបន្តិចចុះ

ក្នុងនាមយើងជាមនុស្សដែលមានខួរក្បាលចេះគិតពិចារណា តើនរណាម្នាក់ដែលគេមិនដឹងថា សុខា ជាមនុស្ស របៀបមិច ? ខ្ញុំនិយាយត្រង់ៗ ហើយនិយាយនេះមិនមែនមើលងាយសុខាអីទេ តែបើមើលតាមភាពជាក់ស្តែង សុខាគឺជាមនុស្សដែលមិនពេញលក្ខណៈជាមនុស្សឡើយ អាចនិយាយបានថា ជាមនុស្សដែលយើងមិនគួរប្រកាន់នឹងគ្នាឡើយ យើងគួរតែចាត់ទុកថា ជាអភ័ព្វរបស់គ្នាទៅចុះដែលគ្នាកើតមកមានភាពមិនប្រក្រតីបែបនេះ។ ហើយដោយសារភាពមិនប្រក្រតីរបស់គ្នា ក៏ធ្វើអោយគ្នាល្បី ហើយការដែលល្បីនោះទៀតសោត ក៏មិនមែនល្បីរឿងល្អអីទេ គឺល្បីសុះសាយតែរឿងមិនល្អ សំបូរតែអ្នកជេរប្រទេចទៅលើគ្នា បើគិតអោយដល់ទៅ ពិតជាគួរអោយសង្វេគណាស់។

ហើយអ្វីដែលថោកទាបបំផុតនោះគឺមានជនឆ្លៀតឱកាស បានយកភាពមិនប្រក្រតីដ៏ល្បីរបស់គ្នានោះមកកេញចំណេញ ក្រោមរូបភាពជាការជួយ តែក្នុងមនោនៃដួងចិត្ត គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឯងសោះ ហើយនៅពេលដែលកេញចំណេញពីសុខាមិនបានផលល្អ ហើយថែមទាំងហុចផលអាក្រក់ដល់ខ្លួន បែមកសសេរមតិលាងខ្លួនថាជួយមនុស្សខុស ជួយក្រពើរ បូរបាច់រៀបរាប់ ថាដូចខ្លួនឯងនឹងជាជនរងគ្រោះដែលមានចិត្តចង់ជួយគេពិតប្រាកដតែបែជាខុសអស់ ក្រែងយើងដឹងស្រាប់ហើយតើហី? ថាសុខាជាមនុស្សយ៉ាងណា? មនុស្សដែល គេលែងប្រកាន់ បានន័យថាជាមនុស្សអស់កែហើយ វាមិនខុសឡើយដែលហុចផលមកបែបនេះ ហើយម្យ៉ាងទៀតសុខាគ្នានៅតែគ្នាណុះទេ គ្នាមិនបានសូមអោយលោកជួយឡើយ លោកតើ ដែលឃើញគ្នាល្បីពេកក៏តោងការល្បីរបស់គ្នាដើម្បីទាញចំណាប់អារម្មណ៍ពីមហាជនដោយងងឹតងងល់ ក្រោមរូបភាពនៃការជួយនោះ? មិចបានពេលមានបញ្ហារ បែជានិយាយដោះយករួចតែខ្លួនអញ្ចឹង ហើយធ្វើអោយមហាជនស្អប់តែសុខា ជេរតែគ្នា កប់ៗមាត់កាន់តែខ្លាំងដូចនេះ? លោកនេះពិតជាមិនមានការទទួលខុសត្រូវសោះ ទទួលយកតែត្រូវ ចំណែកខុសមិនទួលអញ្ចឹង? រាល់ការជួយដោយមិនមានការពិចារណា មិនមែនចេះតែហុចផលល្អនោះទេចាំទុក ឧទាហរណ៍ ពស់វែក យើងគិតថាអាណិតពស់វែក ស្រលាញ់ពស់វែកណាស់ ចង់ជួយវា តែវាមិនស្គាល់ស្អីទៅហៅថាអាណិតស្រលាញ់ រឺចង់ជួយវាទេ វាដឹងតែ ចឹក តែប៉ុណ្ណោះ។ ខ្ញុំនិយាយអញ្ចឹងតិចថាចុះលោកឯងបានជួយអីខ្លះដល់សង្គមរឺដល់អ្នកដទៃចុះ ខ្ញុំចង់ប្រាប់ថា ខ្ញុំមិនចេះជួយមនុស្សដោយទាល់តែមានកាមេរ៉ាចាំថតទើបជួយគេបាននោះទេ បើខ្ញុំជួយគេហើយម្ចាស់គេចង់បង្ហាញមុខខ្ញុំថាជួយ ក៏ខ្ញុំមានអារម្មណ៍ថាខ្មាស់ខ្លួនឯងដែរ មិនចង់បានមុខមាត់អីទេ នេះទើបគេហៅថាការជួយដោយមិនចង់បានអីមកវិញ ជួយដោយចេញពីចិត្ត បើទោះបីជាការជួយនោះ គេមិននឹកឃើញឬរមិលគុណ ក៏ខ្ញុំមិនមានអ្វីត្រូវខឹងឬក៏ឈឺចាប់អីទេ យ៉ាងច្រើនត្រឹមហួសចិត្តតែប៉ុណ្ណោះ ហើយក៏លាក់ទុកតែក្នុងចិត្តដែរ មិនបញ្ចេញអោយគេដឹងទេ ព្រោះវាគឺជារឿងដែលគួរអោយខ្មាស់គេ ហើយមានតែពាក្យគេដៀលថាយើងជួយគេមិនចេះមើលមនុស្ស ឬក៏ត្មិះដៀលយើងសព្វគ្រប់តែប៉ណ្ណោះ។

ជាចុងក្រោយបើខ្ញុំបាទមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមពុក ម៉ែ បងប្អូនខន្តីអភ័យទោសផង សូមអរគុណ៕

ប្រភព៖