ទិញកញ្ឆែតពីផ្សារយកមកលក់ ចំណេញប្រាក់បន្តិចបន្តួច គ្រាន់បានទិញអង្ករហូត ពេលគ្មានលុយ ក៏ត្រូវដើរបេះអ្វីផ្សេងយកមកលក់ បើមិនអញ្ចឹងនឹងដាច់ពោះមិនខានឡើយ...មានវិដេអូ
ជីវិតរបស់ដ៏កំសត់របស់លោកយាយម្នាក់ ខំប្រឹងតាំងពីក្មេងរហូតដល់ចាស់ ហើយគាត់នៅខំប្រឹងដើម្បីបានប្រាក់បន្តិចបន្តួចទុកអង្ករ និងបានធ្វើបុណ្យខ្លះ ព្រោះតែជីវិតមួយនេះ ពិតជាធ្វើឲ្យគាត់លំបាកពេកហើយ តែមិនដឹងស្រែកប្រាក់អ្នកណា មានតែការប្រឹងប្រែងដោយខ្លួនឯងតែប៉ុណ្ណោះ។

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn គាត់បានបង្ហោះវិដេអូអំពីជីវិតដ៏កំសត់របស់លោកយាយ ចាស់ណាស់ហើយ តែគាត់នៅតែប្រឹងធ្វើការ ដើម្បីចិញ្ចឹមជីវិតគ្មានថ្ងៃសម្រាកទៀត។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា " ថ្ងៃណាមានលុយទិញគេពីផ្សារយកមកលក់បន្តដេីម្បីចំនេញ ក្បាលកាក់បន្តិចបន្តួចទិញអង្ករហូប ថ្ងៃណាអត់លុយដេីតបេះ តាមវាលស្រែ លោកយាយរៀបរាប់បន្តទៀតថា ជីវិតគាត់លំបាកតាំពីក្មេងរហូតដល់ចាស់ បេីមិនរកគ្មានអីហូប សូមបងប្អូន មេត្តាជួយឧបត្ថម្ភដល់លោកយាយផង Call 0965056900"។

មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។