មិនដឹងមានវិបត្តិអ្វី​ ? បុរសម្នាក់បាន លោ តស ម្លា ប់ ខ្លួនពីលើស្ពានអាកាសស្ទឹងមានជ័យរងរបួសធ្ងន់
-

ភ្នំពេញ ៖​ មានបុរសម្នាក់បានលោ តពីលើស្ពានអាកាសស្ទឹងមានជ័យដល់ផ្លូវក្រោមដីបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ​ និងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០​ នៅត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យធ្លាក់ មកដល់ផ្លូវក្រោមដី នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលលោ  តពីលើស្ពានរូបនោះមានឈ្មោះថា ចាន់ មាសពិសាល មុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង។

​បេីតាមសម្ដីបុរសម្នាក់ដែលគាត់ឃើញហេតុការណ៍នេះបានប្រាប់ថា​ ដំបូងឡើយ គាត់ឃើញបុរសរងគ្រោះខាងលើបានអឺត ពីលើស្ពានអាកាសស្ទឹងមានជ័យ មួយសន្ទុះក្រោយមកស្រាប់តែឃើញលោ តចុះមកក្រោមធ្លាក់មកដល់ស្ពានក្រោមដី ដោយស្ថានភាពបាក់ដៃបាក់ជើងរងរបួសធ្ងន់ ហេីយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាតតែម្ដង​ ព្រមទាំងសមត្ថកិច្ចទាក់ទងទៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិត។

​ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ ហេីយបានសម្រួលចរាចរណ៏ឲ្យប្រជាពលរដ្ឋធ្វើដំណើរនិងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះឲ្យទៅមេីល និងដើម្បីឲ្យដឹងពីមូលហេតុពិតប្រាកដផងដែរ​ ។ 

ដោយ​ ៖​ ជីម​ ភារ៉ា