បើគាំទ្រ ចុចស៊ែរម្នាក់១ទៅ ! មិនគួរឲ្យជឿថាកូនខ្មែរយើង អាចយកសរសៃឈូកមកធ្វើជាម៉ាស ដែលមានគុណភាពល្អដាច់គេ
-

ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រីច្បាស់ជាបានជ្រាបហើយថា ម៉ាសគឺជារបាំងមុខម្យ៉ាងដែលកំពុងតែទទួលបានការគាំទ្រនិងមានការប្រើប្រាស់ជាច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនទូទាំងពិភពលោក នៅក្នុងសម័យកូវីដ១៩នេះ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា មរតកកម្ពុជា បានធ្វើការបង្ហោះទាំងខ្លឹមសារនិងរូបភាពនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖  ម៉ាសធ្វើពីសរសៃឈូក នៅខ្មែរមានគុណភាពល្អ ! សសៃឈូក នេះមានទំហំស្ដើងជាងសរសៃសក់ ២០ដង ?! នៅពេលដែលសរសៃឈូកចំនួន ២០០.០០០ ត្បាញបញ្ចូលគ្នាបង្កើតបានជាក្រណាត់ដែលអាចការពារធូលី សំណើម លើសពីក្រណាត់ធម្មតា ដល់ទៅ 4 ដងឯណោះ?! ហើយពេលដែលយើងគួកវាដោយដៃ អាចប្រើបានរហូតដល់ ១០០ដង និងឆាប់ស្ងួតជាងកប្បាស ៣ដង? វាទន់ ងាយស្រួលពាក់ ងាយស្រួលដកង្ហើម មិនស្គាប រមាស់ រោលស្បែកឡើយ ៕