អាណិតណាស់! ពុកនឹងប្រឹងឡើងវា យ យកប្រាក់មកព្យាបាលកូន កូនឈឺម្តងទាំងពីនាក់ ពុកឈឺខ្លួនមិនអីទេ តែពេលកូនៗឈឺពុកសែនឈឺចាប់ណាស់
ស៊ីហៀង
-

បងប្អូនខ្មែរដែលជាអ្នកស្នេហាខាងវិស័យប្រដាល់ច្បាស់ជាបានស្គាល់ហើយថាកីឡាករប្រដាល់ជើងខ្លាំង ឯម ខ្លឹមខ្មៅ គឺជាកីឡាករម្នាក់ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ឯម ខ្លឹមខ្មៅ ជាកីឡាករម្នាក់ដែលមានសមត្ថភាពខ្លាំងក៏មិនចាញ់កីឡាករកំពូលៗនៅស្រុកខ្មែរដែរ ធ្លាប់ធ្វើឲ្យគូប្រគួតបោះបង់ការប្រគួតជាច្រើនលើកហើយដោយសារតែបច្ចេកទេសរបស់ខ្លួន។

កីឡាករ ឯម ខ្លឹមខ្មៅ ត្រូវបានមហាជនជាច្រើនបានធ្វើការចែករំលែក លើបណ្តាញសង្គមហ្វេសប៊ុក ស្ទើរតែធ្វើឲ្យម្នាក់ស្រក់ទឹកភ្នែក ព្រោះតែកម្រិតជីវិតភាព និងតម្រូវការមានការខ្វះខាត លើការជួយដល់ព្យាបាលកូនៗជាទីស្រលាញ់ ខំប្រឹងឡើងដាល់លើសង្វៀន ដើម្បីយកប្រាក់ទៅព្យាបាលកូនៗឲ្យបានជាសះស្បើយ ទោះប៉ាឈឺប៉ុណ្ណា ក៏ប៉ាមិនរុញរាដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា WinSports-កីឡា បានបង្ហោះសារថា បន្ទាប់ពីរូបភាពក្តុកក្តួលរបស់កីឡាករ ឯម ខ្លឹមខ្មៅ បានចែកចាយពេញបណ្តាយសង្គម រូបភាពដែលគួរអោយអាសូរនូវការខ្វះខាត ព្រោះកូនៗបស់គាត់ឈឺទំងពីរនាក់ ជីវភាពគាត់មិនសូវធូធា ក៏មានបងប្អូនជាច្រើនបានខមមិន នឹង ឆាតមកសុំលេខទូរសព្ទរបស់គាត់ដើម្បីជួយឧបត្តមដល់គាត់បានខ្លះ តែAdminក៏មិនស្គាល់មិនដឹងថាទាក់ទងគាត់តាមណានោះទេ បើបងប្អូនណាដឹង បងប្អូនណាស្គាល់ជួយ Share នឹងជួយខមមិនពីអាស័យដ្ឋាន រឺ លេខទុរសព្ទរបស់គាត់អោយបងប្អូនយើងបានជួយឧបត្តមដល់គាត់ផង ។

ជួយស៊ែចែករំលែកបន្តផងបងប្អូន អ៊ុំពូមីង ???? ☎️ ទនាក់ទំនងព័ត៌មានបន្ថែម និង ជំនួយ៖Email:cambodia_bonus@1xbet-team.com ។លេខរបស់គាត់ 081750455 គាត់សម្រាកនៅពេទ្យកុមារ ខេត្តកំពង់ឆ្នាំង។

ប្រភពៈ WinSports-កីឡា