មណ្ឌលគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងរវាងរថយន្ដនិងម៉ូតូ ដែលបើកដោយទិសដៅពីកើតទៅលិចស្របទិសគ្នា កាលពីថ្ងៃទី១៤មិថុនា២០២០ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែតលេខ៩៧៩៨ លើផ្លូវជាតិលេខ៧៦A ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បណ្តាលឲ្យក្មេងម្នាក់បានស្លា ប់ និងពីនាក់រងរបួស។

រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-6539 បើកបរដោយឈ្មោះ ម៉ាត់ ស៊ឹមអ៊ី ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរអ៊ិស្លាមរស់នៅភូមិដោះក្រមុំសង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

អ្នកបើកបរម៉ូតូម៉ាកវ៉េវពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះ ឃឿន សុខជា ភេទប្រុសអាយុ១១ឆ្នាំ ជនជាតិព្នងរស់នៅភូមិអណ្ដូងក្រឡឹងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល។ ចំណែកអ្នករួមដំណើរមានចំនួន២នាក់ ទី១. ឈ្មោះ ឃឿន ម៉ូវ ភេទស្រី អាយុ៩ឆ្នាំជនជាតិព្នងរស់នៅ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ជាអ្នករួមដំណើរ(ស្លា ប់)និងទី២. ឈ្មោះ ឃឿន ពុំភេទ ប្រុសអាយុ១២ឆ្នាំ ជនជាតិព្នងរស់នៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ជាអ្នករួមដំណើរ រងរបួសស្រាល ។
ស ពជនរងគ្រោះ ត្រូវបានបញ្ជូនទៅគ្រួសារ ដើម្បីធ្វើពិធីបុណ្យ តាមប្រពៃណី ៕