ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលមហាជនជាច្រើនស្គាល់ ជនរងគ្រោះ រូបដែលបានស្លា ប់បាត់បង់ជីវិតរូបនោះ គឺជាតារាសម្តែងវ័យក្មេង មានឈ្មោះថា ចាន់ សម្បត្តិរតនផ្កាយ ដោយហេតុការណ៍នេះ បណ្តាលមកពីរថយន្តមួយគ្រឿង ម៉ាក ម៉ូនិញ ពណ៌ស បុកបណ្តាលជនរងគ្រោះស្លា ប់ភ្លាមៗនោះនឹងកន្លែងកើតហេតុ។
![](/wp-content/uploads/2020/6/16/media/large/79186/166241.12.2019.11614936148.jpg?1592275807)
ជនរងគ្រោះវ័យក្មេងម្នាក់នេះ បើកបរម៉ូតូម៉ាក ម៉ាកហុងដាដ្រីម ស៊េរីឆ្នាំ២០២០ បានឌុបស្ត្រីម្នាក់ផងដែរ តែខាងស្រីគ្រាន់តែរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
![](/wp-content/uploads/2020/6/16/media/large/79187/166241.12.2019.11614936143.jpg?1592275817)
ជាមួយគ្នានោះដែរ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bönģ Ťŕā Tŕā បានបង្ហោះសារថា "គាត់គឺជាមនុស្សម្នាក់ដែលរុសរាយរ៉ាក់ទាក់??ដែលខ្ញាកគាល់គាត់ដោយសាបានជួបគាត់នៅខាងក្រៅ??តែរឿងដែលមិនគួរអោយជឿគឺគាត់បានគ្រោះថ្នាក់ចរាចរណ៍ស្លា ប់បាត់ទៅហេីយ???? #ចឹងបានថាមនុស្សយេីងម្នាក់កេីតមកមិនថាបានជួបគ្នាប៉ុនន្មានដងនោះទេដូចនេះចូរស្រឡាញ់គ្នាអោយបានច្រេីន ?❤️?✨? #RIP??✨ ពីញុម Bönģ Ťŕā Tŕā?❤️"។
![](/wp-content/uploads/2020/6/16/media/large/79188/166241.12.2019.11614936140.jpg?1592275832)
![](/wp-content/uploads/2020/6/16/media/large/79191/166241.12.2019.11614936141.jpg?1592275833)
![](/wp-content/uploads/2020/6/16/media/large/79192/166241.12.2019.11614936142.jpg?1592275833)
![](/wp-content/uploads/2020/6/16/media/large/79189/166241.12.2019.11614936144.jpg?1592275832)
![](/wp-content/uploads/2020/6/16/media/large/79190/166241.12.2019.11614936145.jpg?1592275832)
មានវិដេអូ៖