ភ្នំពេញ៖ សុខា មួយរយៈនេះមានភាពលេចធ្លោខ្លាំង បន្ទាប់ពីមានទំនាស់ជាមួយលោក អុឹម ជីវ៉ា តារាសម្តែង ម៉ាដូណា និងបុគ្គលមួយចំនួនទៀត តាមរយៈការ Live វិដេអូ និយាយហែកហួរគ្នា សុខាគឺជាតារា Tik Tok ម្នាក់ដែលមានអ្នកតាមដានរាប់លានអ្នកនៅស្រុកខ្មែរ តាមរយៈពាក្យសម្តីទាំងនេះថា « សួស្តី ហ្វេនៗ អូនៗ ហូបបាយនៅ » ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះគឺ សុខា បន្តមានទំនាស់ជាមួយ យាយ ស្រួយ ដែលជាតារាហ្វេសប៊ុក និងជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ទៀតហើយ ដោយសុខា បាន Live វិដេអូ ប្រលះយាយស្រួយកប់ៗមាត់ធ្វើឲ្យយាយស្រួយ ក្តៅចិត្តយ៉ាងខ្លាំង ។
សូមបញ្ចាក់ផងដែរថាដើមហេតុដែលធ្វើឲ្យមានរឿងនេះគឺដោយសារតែ យាយ ស្រួយ មានចិត្តល្អដាក់សុខា ពេកចង់ជូនសាប៊ូកក់សក់មួយឈុតទៅសុខា ដើម្បីចង់ឲ្យសុខា យកទៅកក់ដើម្បីឲ្យមានសក់ស្អាតល្អនិងគេ ប៉ុន្តែមានអីមិនទាន់បានអោយផង សុខា Live វិដេអូ ប្រលះយាយស្រួយ មុនបាត់ទៅហើយ នេះគឺជារឿងមួយដែលធ្វើឲ្យយាយ ស្រួយ ហួសចិត្តយ៉ាងខ្លាំង ៕
ដើម្បីកុំឲ្យខាតពេលយូរសូមទស្សនាវិដេអូខាងក្រោម៖