បងប្អូនណាស្គាល់ម្ចាស់ស្លាកលេខម៉ូតូនេះ ជួយប្រាប់គ្រួសារគាត់ផង! រថយន្តមួយគ្រឿង បុកម៉ូតូពេញទំហឹង រួចរត់គេចខ្លួនបាត់ បន្សល់ទុកនូវ...
ស៊ីហៀង
- 728

ភ្នំពេញ៖ អាសូរណាស់ យុវជនម្នាក់ជិះម៉ូតូត្រូវរថយន្ដមិនចាំម៉ាកបុកបណ្ដាលឲ្យអូសប្រហែល១០ម៉ែត្រ ស្លា ប់ ចំណែកឯរថយន្ដបង្កបើកគេចខ្លួនបាត់ស្រមោល ដោយធ្លាក់កាងរថយន្ដនិងស្លាកលេខនៅកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោលផ្លូវ២៤០ កែងនិងផ្លូវព្រះនរោត្តម ក្នុងសង្កាចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះភេទប្រុស( ស្លា ប់)មិនមានអត្តសញ្ញាណនោះទេ។ ភិនភាគរបស់ជនរងគ្រោះ ពណ៍អាវពណ៏ខ្មៅ ស្លៀកខោសាច់ក្រណាត់ ។

បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុគេយុវជនម្នាក់បានជិះម៉ូតូម៉ាកហុងដាសង់ឌ្រីមស៊េរី២០២០ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1X-8816 ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ដមិនចាំម៉ាកបានធ្វើដំណើរតាមបណ្ដោយផ្លូវ២៤០ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចគ្នាពេលនោះក៏បានបើកបុកម៉ូតូចំពីចំហៀងពេលទំហឹងបណ្ដាលឲ្យអូសប្រហែល១០ម៉ែត្របោកក្បាលស្លាប់យ៉ាងអាណោចអធម័ ចំណែកឯរថយន្ដបានធ្លាក់កាងនិងស្លាកលេខនៅកន្លែងកើតហេតុភ្នំពេញ1L-8836។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយក ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចយកទៅដំម្កល់ទុកក្នុងវត្តរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

ដោយ៖ ភត្រា