ធ្លាក់ថ្លើមក្តុក ! មុជទឹកស្រះមួយភ្លែតសោះ ស្រាប់តែឡើងមកវិញ នោមមកឈឺៗ ដល់ពេលទៅជួបពេទ្យពិនិត្យឃើញសុទ្ធតែសត្វ...
-

ភ្នំពេញ៖ ថ្មីៗនេះបានឃើញថាមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីរឿងបុរសម្នាក់ដែរត្រូវបានសត្វ ឈ្លើង ចូលតាមរុន្ធបង្ហូរនោម បន្ទាប់ពីគាត់បានងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ។

យ៉ាងណាមិញនេះបើយោងទៅតាមការបញ្ចាក់របស់គណនីហ្វេសប៊ុកផេករបស់ពេទ្យមួយដែលមានឈ្មោះថា “Calmette Hospital (មន្ទីពេទ្យ កាល់ម៉ែត) ” បានធ្វើការផុសបញ្ចាក់ច្បាស់ៗអំពីករណីខាងលើនេះដោយមានខ្លឹសារយ៉ាងដូច្នេះថា ៖​ « ឈ្លើងចូលតាមរុន្ធបង្ហួរនោមខាងក្រៅ ជាករណីកម្ររមួយ បានកើតឡើងលើអ៊ំប្រុសម្នាក់ ដោយគាត់មានការឈឺចាប់ខ្លាំង ហើយនោមមកឈាមរហូត។ បន្ទាប់ពីការមកដល់មន្ទីរពេទ្យ និងបានសួរនាំលោកអ៊ំ កើតមានអាការៈនេះបន្ទាប់ពីគាត់ចុះងូតទឹកស្រះមួយនៅជាយទីក្រុងភ្នំពេញ ដោយមានឈ្លើងចូលតាមរុន្ធបង្ហួរនោម និងគាត់បានចាប់ តែវាដាច់ជា2កំនាត់ មានមួយកំនាត់ចូលក្នុងបង្ហួរនោមខាងក្រៅរបស់គាត់។

ដោយបានប្រើឧបករណ៍ទំនើប cystoscopie ឆ្លុះមើល គ្រូរពេទ្យបាន៖

- ឈ្លើងក្នុងបង្ហួរនោមខាងក្រៅ(ប្រដាប់ភេទ)គាត់រហូតដល់ប្លោកនោម។

- ប៉ូមយកឈាមកកចេញបាន 500ml

- ហើយឃើញមានរបួ សដោយឈ្លើងខាំ​តូចៗ 2ទៅ3mm ចំនួន5កន្លែង

- យើងបានដុ តនឹង Resectoscope bipolar ដើម្បីឃាត់ឈា ម ហើយបានចាប់យកឈ្លើងចេញបានដោយសុវត្ថិភាព។ អ្នកជំងឺបានស្រួលខ្លួនលែងមានការឈឺចាប់ លែងនោមឈាម ក៏ត្រលប់ទៅផ្ទះថ្ងៃបន្ទាប់។

សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការទៅលេង ឬចុះងូចទឹក ជាពិសេសក្នុងវដូវវស្សានេះ ព្រោះសម្បូរទៅដោយពពួកសត្វទាំងនេះ ដូច្នេះបើលោកអ្នកមានអាការៈដូចដែលបានលើកឡើង សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។ » ៕ ប្រភព៖ Calmette Hospital

                                                                        រូបតំណាង