អ្នកនាង LOVE RIYA បានចូលរួមរំលែកទុក្ខ តារាស្រី ខាត់ សុឃីម ដោយចូលបុណ្យ ស ព លោកតា លាវ ខាត់ ជាទឹកប្រាក់ចំនួន...
-

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា នៅកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តារពហុជំនាញស្រី គឺអ្នកនាង ខាត់ សុឃីម និងក្រុមគ្រួសារត្រកូល ខាត់ ទាំងអស់បានមានទុក្ខជាទម្ងន់ដោយសារតែ លោកអ៊ំ លាវ ខាត់ ដែលជាឪពុកបង្កើតរបស់អ្នកនាងបានទទួលមរណភាពដោយសារតែ រោគាពាធ ។

យ៉ាងណាមិញបន្ទាប់ពីបានទទួលដំណឹងថា ឪពុករបស់ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពរួចមក ក៏បានឃើញថា តារាហ្វេសប៊ុកល្បីម្នាក់គឺអ្នកនាង Love Riya បានបង្ហោះសារចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់អ្នកនាង​ ខាត់ សុឃីម ផងដែរ ។

ទន្ទឹមនិងនេះដែរនេះគឺជាខ្លឹមសារទាំងស្រុងដែលអ្នកនាង  love Riya  បានបង្ហោះ ៖ « ថ្ងៃនេះនាងខ្ញុំ love Riya សូមចូលរួមរំលែកទុកដល់ក្រុមគ្រួសារស ព ដោយឱពុករបស់បងស្រីខាត់ សុឃីមបានលាចាកលោកទៅ នាងខ្ញុំពិតជាសោកស្តាយមែនទែនបើបងប្អូនណាស្គាល់អាស័យដ្ឋាន នឹងលេខទូរស័ព្ទរបស់គាត់ជួយផ្តល់ដំណឹងដល់រូបនាងខ្ញុំផង ខ្ញុំមានទឹកចិត្តបន្តិចបន្តួចនាំយកថវិការចំនួន២០០$ដើម្បីចូលបុណ្យ ឧទិស្ទកុសលជូនគ្រួសារស ពផង » ៕ 

សូមទស្សនារូបភាពខាងក្រោម៖​