ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ បានឃើញថា ប្អូនប្រុស ឆេង ប្រសិទ្ធ ដែលជាអតីតបេក្ខភាពThe Voice Kids ហាក់មានការប្រែប្រួលខ្លាំង កាន់តែធំបន្តិចកាន់តែសង្ហារ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗនិងទស្សនិកជនជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះគេបានឃើញថាថ្មីៗនេះ ឆេង ប្រសិទ្ធ បានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « GOOD BOY » នៅក្នុងបទចម្រៀងនេះដែរឃើញថា ឆេង ប្រសិទ្ធ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះការកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីតារាវ័យក្មេងរូបនេះបាន គ្រងឈុតសម្លៀកបំពាក់របស់ហនុមាន នៅក្នុងវិដេអូបទចម្រងមួយនេះ។

នេះគឺជាការចូលរួមរំណែកជួយផ្សព្វផ្សាយនិងជាសកម្មភាពលើកស្ទួយអំពីវប្បធម៍ខ្មែរមួយរបស់ប្អូនប្រុស ឆេង ប្រសិទ្ធ ដែលកម្ររបានឃើញមានសិល្បះវ័យក្មេងផ្សេងៗបានធ្វើដូចនេះដូច្នេះសូមកូនខ្មែរទាំងអស់រួមគ្នាស្រលាញ់និងលើកស្ទួយវប្បម៍របស់ខ្មែរយើងឲ្យបានគ្រប់ៗគ្នា ៕






