ទាក់ទងទៅករណីចោរលួ ច ចោរប្ល ន់ មានជាច្រើនករណី ដែលជាក្តីបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថាលុយដែលជាកំលាំងញើសឈា មរបស់យើងខំប្រឹងរកវាមកយ៉ាងលំបាក តែបែរជាជនមួយចំនួន មកលួ ច មកយកដោយស្រួលៗ បែបនេះ មានអ្នកណាម្នាក់សុខចិត្តនោះ។
តួយ៉ាងដូចជាករណីនៅផ្សារបឹងឈូក បាត់ដំបង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ អញ្ចឹង គឺមានចោរ ស្រីម្នាក់បានលួចកាបូបលួចទូរស័ព្ទ នៅក្នុងផ្សារ សំណាងហើយដែលចាប់ចោរស្រីនោះបាន កុំអីមិនដឹងគាត់ឆ្ងាញ់មាត់យ៉ាងណា។
នៅក្នុងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា "ឃី ម៉េងលីន" បានបង្ហោះសារថា "ចោរលូកកាបូបយកទូរស័ព្ទនៅផ្សារបឹងឈូក បាត់ដំបងនៅព្រឹក នាថ្ងៃ ទី ២៥ ខែ មិថុនា ឆ្នាំ ២០២០" ។ ធ្វើឲ្យបងប្អូននៅក្នុងផ្សារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីចាប់បានចោរស្រី ម្នាក់ កំពុងតែធ្វើសកម្មភាពលួចទូរស័ព្ទ។
ជាមួយគ្នានោះផងដែរ ម្ចាស់កាបូបបាននិយាយថា "ពេលគាត់កំពុងតែដើរ ជនសង្ស័យបានដើរមកប៉ះគាត់ រួចលួចទៅតែម្តង"។ ចំពោះសំដីរបស់បងប្អូនប្រជាពលរដ្ឋបាននិយាយថា "មើលគេចោរស្រីម្នាក់នេះ ជិះម៉ូតូល្អជាយើងទៀត យើងមិនបានស្មើរនិងនាងទេ មុខមាត់ស្អាតបាត តែមកធ្វើចោរ"។
មានវីដេអូ៖