មានលុយ ចាយមិនអស់ពិតមែន ! ប៉ុន្តែការតុបតែងខ្លួនរបស់លោកជំទាវស្រី តូច ចំណាន សាមញ្ញធម្មតា ស្រស់ស្អាត និងថ្លៃថ្នូរ គួរឲ្យគោរព មិនដូចជំទាវខ្លះ
-

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗនេះ មានការលេចឡើងនូវរូបភាពមួយសន្លឹករបស់ លោកជំទាវស្រីតូច ចំណាន ក្រោមការចូលរួមកម្មវិធីមួយ ដែលផ្ទុះការស៊ែររាប់ពាន់ពេញបណ្តាញសង្គម ជាមួយនឹងការតុបតែងខ្លួនយ៉ាងសាមញ្ញធម្មតា ស្រស់ស្អាត និងថ្លៃថ្នូរគួរឲ្យគោរព។

ទន្ទឹមនិងនេះផងដែរលោកជំទាវ ស្រីតូច ចំណាន មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ តែលោកជំទាវតែងតែធ្វើឲ្យមហាជនជាច្រើនកោតសរសើរពេញៗមាត់ អំពីអត្តចរិត និងភាពថ្លៃថ្នូរដែរគួរឲ្យគោរពខ្លាំងថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះទេមហាជនមួយចំនួនបាននាំគ្នាសរសើរថា ទោះបីជាបច្ចុប្បន្នគាត់មានងារជាជំទាវបែបណាក្តី តែការរស់នៅបែបឯកជន សាមញ្ញធម្មតា មិនសូវបង្អួតគ្រឿងពេជ្រដូចអ្នកមានមួយចំនួន ពោលគឺមួយតួខ្លួនមានតែក្រវិលមួយគូប៉ុណ្ណោះ ទោះចូលរួមកម្មវិធីធំក្តី៕