អភិបាលស្រុកបន្ទាយស្រីវ័យក្មេង ដែលតែមានគំនិតនៅក្នុងច្នៃប្រឌិត និងគំនិតថ្មីៗជាប់ជានិច្ច ដើម្បីដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ឲ្យមានលក្ខណៈងាយស្រួល ទាំងការរស់នៅដោយមានផាសុខភាព និងមានមុខរបរត្រឹមត្រូវ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ការបំពាក់អំពូលសូឡាតាមផ្ទះ ជូនអ្នកភូមិត្រពាំងថ្មត្រូវបានបញ្ចប់ទាំងស្រុង៖ ចាប់ពីពេលនេះទៅ ពេលរាត្រីនៅក្នុងភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ។

សូមបញ្ជាក់ថា ការបំពាក់អំពូលតាមផ្ទះនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ“ផ្ទះ១ អំពូល១” តែការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត ព្រោះភូមិដែលមានប្រជាជនចំនួន២៤៥គ្រួសារមួយនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Seatel ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ផ្តល់អំពូលសូឡាចំនួន ២៤៥គ្រឿង ដល់យុទ្ធនាការ”ផ្ទះ១ អំពូល១” ក្នុងភូមិត្រពាំងថ្មនេះ។ ផ្ទះ១អំពូល១ ត្រពាំងថ្ម seatel yes018"។




















ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan