ចិត្តបុណ្យពេកហើយ ! បុរសម្នាក់បានធ្វើឲ្យអ្នកសុំទានអួលដើមកស្ទើរស្រក់ទឹកភ្នែកបន្ទាប់ពីគាត់បានធ្វើរឿងមួយនេះ...
-

ភ្នំពេញ៖ ថ្មីៗនេះឃើញថាមានការចែករំលែកជាច្រើនអំពីការលំបាករបស់ប្អូនប្រុសម្នាក់ ដែលបានពរប្អូនដើរលុំលុយគេ ព្រោះអីក្រុមគ្រួសារក្រខ្លាំង ការងារក៏អត់មានធ្វើ ម្តាយក៏ធ្លាក់ខ្លួនឈឺដូច្នេះហើយទើបគាត់ធ្វើបែបនេះ ។

យ៉ាងណាមិញនេះបើយោងទៅតាមខ្លឹមសារនៅក្នុងការផុសទាំងស្រុងចេញពីគណនីហ្វេសបុកដែលមានឈ្មោះថា Samnang Ol គាត់បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ ពិតជាអាណិតខ្លាំងណាស់ បើអ្នកគិតថាជីវិតអ្នករាល់ថ្ងៃលំបាកណាស់ ចូលក្រឡែកមើលប្អូនម្នាក់នេះវិញ។

ម៉ែឈឺ ឪនៅមើលម៉ែ កូនដើរពរប្អូន ដើរសុំលុយតាំងពីម៉ោងប្រាំ បាន៥០០រៀលគត់។ ផ្ទះនៅពួក សុំគេជិះមក ទៅវិញសុំគេជិះទៅវិញបួនថ្ងៃហើយ។ ប្អូនថាខ្មាស់គេដែរតែមិនដឹងធ្វើមិចបើអត់ការងារធ្វើ។ បងជួយប្អូនអោយធូរមួយថ្ងៃសិន លុយ 51000៛ ទឹកមួយដប បាយឆាសាច់គោមួយប្រអប់ និងស្បែកជើងសំណប់ជិត (100បាត ពាក់បីឆ្នាំជាងហើយ) ហើយដេញអោយទៅផ្ទះទៅឈប់សុំគេទៀតទៅ បងបានទុកលេខទូរស័ព្ទអោយប្អូនរួចហើយ ស្អែកទាក់ទងមកបង បងអោយធ្វើការងារជាមួយប៉ាបង។ សង្ឃឹមថាបងជួយមនុស្សមិនខុសទៅចុះ។ ម្នាក់ជួយម្នាក់ ៕