ភ្នំពេញ៖ អ្នកជំនួញតាមប្រពន្ធ័អនឡាញ ដ៏ល្បីឈ្មោះ អ្នកនាង Love Riya កាន់តែមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ដោយឡែកនៅពេលបច្ចុប្បន្ននេះ មុខរបររបស់ស្រីស្អាតម្នាក់នេះ ពិតជាប្រសើរខ្លាំងណាស់។

អ្នកមេម៉ាយសាច់សខ្ចី ម្នាក់នេះពិតជាទទួលបានការគាំទ្រជាខ្លាំង ជាស្រ្តីម្នាក់ដែលត្រូវទទួលបន្ទុកមើលថែកូនស្រីម្នាក់ និងត្រូវមើលថែអាជីវកម្មរបស់ខ្លួន ធ្វើយ៉ាងណាឲ្យកាន់តែរីកចំរើន ដើម្បីកូនស្រីតែម្នាក់របស់អ្នកនាង។ នាពេលកន្លងមកអ្នកនាង Love Riya បានបង្ហាញឲ្យបងប្អូនឃើញហើយថា អ្នកនាងជាមនុស្សស្រីម្នាក់ដ៏រឹងមាំខ្លាំងណាស់។

មុខរបរមួយនេះបានធ្វើឲ្យអ្នកនាង មានជីវិតហ៊ឺហារ ស្រណុកសុខស្រួល និងមានរថយន្តទំនើបៗ ផ្ទះ គ្រឿងអលង្កា និងលុយចាយពេញៗដៃ។

កាលពីពេលថ្មីៗនេះ អ្នកនាង Love Riya បានបង្ហាញផ្ទះមួយយ៉ាងស្រស់ស្អាត ព្រមជាសារយ៉ាងខ្លីថា "Love Riya Official 12 hrs នេះជាផ្ទះរបស់កូនទែនៗរបស់មាំ មី មាំ មីទីនៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺកូនជ្រូកពេជ្រ"។



















ប្រភព៖ Love Riya Official