ចូលរួមអបអរសាទរ ! ថ្ងៃនេះ អ្នកនិពន្ធស្រីខ្មៅស្រអែម កូនចាបមាស បានភ្ជាប់ពាក្យហើយជាមួយអ្នកនិពន្ធដូចគ្នាគឺលោក...
ភ្នំពេញ ៖ ពិតជារឿងមួយដែលធ្វើឲ្យអ្នកដែរនិយមគាំទ្រនៅក្នុងការអានសៀវភៅមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីអ្នកនិពន្ធវ័យក្មេងរ២រូបបានភ្ជាប់ពាក្យនៅក្នុងថ្ងៃនេះនោះគឺយុវតី សែត ហត្ថា ជាមួយនិងលោក ឡាំ លីម គូរស្នេហ៍នេះគឺជាអ្នកនិពន្ធដូចគ្នា ។
![](/wp-content/uploads/2020/6/26/media/large/81614/157.jpg?1593150502)
ទន្ទឹមនិងនេះដែរអ្នកទាំងពីរបានប្រារព្ធកម្មវិធីភ្ចាប់ពាក្យនេះឡើងនៅលើទឹកដីសម្តេចយស ដែលស្ថិតនៅក្នុងខេត្ត ពោធិ៍សាត់ ដែរទីនោះគឺជាស្រុកកំណើតរបស់ យុវតី សែត ហត្ថា ។
![](/wp-content/uploads/2020/6/26/media/large/81615/%E1%9F%A1%E1%9F%A5%E1%9F%A8.jpg?1593150508)
សូមជម្រាបផងដែរថាអ្នកទាំងពីរត្រូវបានគេស្គាល់ច្រើនគឺតាមរយៈស្នាដៃនិយពន្ធសៀវដែលមានដូចជា សៀវភៅ វិញ្ញាសាជីវិត ខ្យល់ដង្ហើម និងកាដូជីវិត នេះជាស្នាដៃរបស់ ប្អូនស្រី សែត ហត្ថា ចំណែកស្នាដៃរបស់លោក ឡាំ លីម វិញមានដូចជា អំណានជាអំណាច ប្រតិទិនទស្សនៈ២២២ថ្ងៃ និងប្រតិទិនទស្សនៈ៣៦៥ថ្ងៃជាដើម នៅមានសៀវភៅជាច្រើនទៀត ៕
![](/wp-content/uploads/2020/6/26/media/large/81616/155.jpg?1593150516)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។