ម្ចាស់ហាងពេជ្រ និងមាស ទ្រី ដាណា ថា ស៊ូដើរយឺតៗ តែទទួលបានលទ្ធផលរាល់ថ្ងៃ ប្រសើរជាងលឿនតែឥតប្រយោជន៍
-

ថៅកែហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា ដែលបងប្អូនពុកម៉ែ មាមីង បានស្គាល់ អ្នកនាង​ តាមរយៈការជួយដល់សង្គម និងជាម្ចាស់ផលិតផលហ្រេនដ៏ធំ ម៉ាក N.N.P ដែលកំពុងធ្វើចរាចរណ៍លើទីផ្សារយ៉ាងក្តៅកកុះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូន។

នៅមុននេះបន្តិច អ្នកនាង​ ទ្រី ដាណា បានបង្ហោះសារថា "បើយើងកំពុងតែដើរទៅហើយ គ្រាន់​តែ​យឺត​តិច កុំ​ព្រួយ​ចិត្ត​អី ព្រោះ​ទៅ​មុខ យើង​អាច​នឹង​ជួប​ផ្លូវ​ណា​មួយ ដែល​យល់​ថា​អាច​ដើរ​លឿន​ជាង​នេះ ឬ​ក៏​ជួប​រឿង​អី​មួយ ដែល​យើង​នឹក​ស្មាន​មិន​ដល់ ឧទាហរណ៍​ថា​រើស​បាន​កំណប់​អី​ចឹង​ទៅ ហេហេហេ ថា​លេង​ទេ កុំ​ពឹង​លើ​កំណប់​ហ្នឹង គេ​រើស​អស់​ហើយ។

តែ​បើ​យើង​មិន​ដើរ​សោះ នៅ​ចាំ​មើល​នេះ ចាំ​មើល​នោះ មិន​អាច​ដល់​ទេ ក៏​មិន​អាច​ជួប​អីដែរ គឺ​នៅ​តែ​ដដែល​ហ្នឹង។ គេ​មិន​ភ័យ​អារឿង​ដើរ​ទៅ​មុខ​​យឺត​ៗទេ គេ​ភ័យ​តែ​រឿង​នៅ​មួយ​កន្លែង​តើ។ ដែល​ឃើញ​ខ្យង​អត់ តិក​តក់ៗ តែ​ដល់​គោល​ដៅ ឯ​សត្វ​ខ្លះ​ទៀត អាច​តែ​ខ្លួន​ឯង​លឿន តែ​មិន​ព្រម​ទៅ​មុខ​ទេ ដល់​ពេល​ចេញ​ដំណើរ ជួប​ឧប​សគ្គ​បន្តិច ក៏​ខូច​ការ​បាត់។

ការ​ចាប់​ផ្ដើម​ធ្វើ​អី​ក៏​ដោយ វា​មិន​ងាយ​ស្រួល​ទេ ហើយ​ក៏​វា​មិន​សុខ​ដូច​នៅ​មួយ​កន្លែង​ដែរ តែ​ត្រូវ​ចាំ​ថា បើ​យើង​មិន​ទៅ​មុខ យើង​ក៏​មិន​ទទួល​បាន​អី​ថ្មី ឃើញ​អី​ថ្មីៗ​ដែរ។ កុំ​រក​សុខ​ច្រើន​ពេក ព្យាយាម​ហត់​មុន​ទៅ ចុង​ក្រោយ​បាន​ដឹង​ថា វេទនា​ដដែល ហាហាហា តែ​វេទនា​ដោយសារ​រវល់​មាន​សព្វ​គ្រប់ វា​ប្រសើរ​ជាង​គ្មាន​អី​សោះ។

ប្រភព៖ ទ្រី ដាណា Dana Try