ភ្នំពេញ ៖ បើនិយាយពីតរាកំប្លែង នាយ ពែក មី ពិតណាស់ប្រិយមិត្តជាច្រើនស្គាល់ច្បាស់ជាងថ្ងៃទៅទៀតសូម្បីតែកូនក្មេងតូចៗក៏ស្គាល់ដែរ ព្រោះអីនាយ ពែក មី គឺជាតារាកំប្លែងម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន តាមរយៈសមត្ថភាពកំប្លែងរបស់លោកដែលតែងតែធ្វើឲ្យទស្សនិកជនសើចសប្បាយដោយគ្រប់ពេល។

ទន្ទឹមនិងភាពជោគជ័យមកដល់សព្វថ្ងៃនេះដែរ ពែក មី បានធ្លាប់ឆ្លងកាត់នៅរឿងរាវលំបាកៗជាច្រើនជាកូនអ្នកស្រែម្នាក់ដែលរៀនមិនបានខ្ពស់ អក្សរក៏មិនសូវចេះ ចាប់មុខជំនាញជាអ្នកធ្វើសំណង់ តែវាសនាមើលមិនឃើញបូករួមជាមួយនិងការតស៊ូរ ខិតខំប្រឹងប្រែង ចេញពីកំលាំងញើសឈាម និងការជំនះគ្រប់ឧបសគ្គទើបធ្វើឲ្យនាយ ពែក មី ជោគជ័យរហូតមកដល់សព្វថ្ងៃនេះ ។

យ៉ាងណាមិញនៅមុននេះបន្តិចដែរ ពែក មី បានធ្វើការបង្ហោះសារមួយប្រាប់ទៅមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « រៀនបានតិច អត់សូវចេះអក្សរ មិនមែនសុទ្ធតែធ្វើអោយជីវិតយើងបរាជ័យនោះទេ អោយតែយើងប្រឹងតស៊ូរ យកចិត្តទុកដាក់នឹងការងារ ធ្វើអ្វីដែលយើងចង់ធ្វើ នឹងគិតថាខ្លួនឯងមានជំនាញអាចធ្វើបាន នោះយើងនឹងជោគជ័យ( មិនមែនអោយតែអ្នករៀនបានតិច សុទ្ធតែជាមនុស្សល្ងង់នោះទេ ) » ៕










