តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលទទួលបានការគាំទ្រពីសំណាក់មហាជន និងហ្វេនៗជាច្រើនតាមបណ្តាញសង្គមហ្វេសប៊ុក ដែលតែងតែគាំទ្រលោករូបលោក។ តារាចម្រៀងសាច់សខ្ចីរូបនេះ បានបង្ហោះសារមួយឃ្លា ជាហេតុធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង ។

នៅក្នុងសាររបស់បានសេសេរថា "ដើម្បីជោគជ័យអ្វីក៍មនុស្សហ៊ានធ្វើ លែងគិតដល់កិត្តិយ លែងគិតពីព្រហ្មវិហាធម៌ លែងគិតពីចិត្តមេត្តា ចុងក្រោយតាំងមានវិប្បដិសារី អាងអីបន្ទោសព្រហ្មលិខិត បន្ទោសកម្មពៀរ ហើយអាងទូទាត់គ្នាដោយពាក្យសូមទោស ហេតុអ្វី....."។

បន្ទាប់ពីបានបង្ហោះសារមួយឃ្លានេះលើបណ្តាញសង្គមហ្វេសប៊ុកហើយនោះ ក៏មានបងប្អូនជាច្រើន បង្ហាញការគាំទ្រ ចំពោះពាក្យមួយឃ្លារបស់លោកនេះដែល ព្រោះថាមនុស្សយើងមិនអាចអង្គុយរង់ចាំវាសនា មុននឹងធ្វើអ្វីមួយត្រូវគិតពិចារណាឲ្យបានច្បាស់ កុំឲ្យមានកំហុសច្រើនដង ព្រោះពាក្យសូមទោសពេលខ្លះទទួលយកមិនបានទេ៕






ប្រភព៖ លោក ណុប បាយ៉ារិទ្ធ