ក្រោយផ្ទុះរឿងកាលពីថ្ងៃម្សិលមិញ មិត្តភក្តិល្អកម្ររកបាន ឆន សុវណ្ណរាជ បង្ហោះសារលើកទឹកចិត្ត អ្នកនាង ឱក សុគន្ធកញ្ញា​ ថា...
-

មហាជនជាច្រើនប្រាកដជាបានជ្រាបច្បាស់ ហើយថាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឪពុករបស់តារាចម្រៀង ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហោះសារបែបអន់ចិត្តទៅលើកូនស្រី ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ទោះជាកូន មិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ"។ 

ជាមួយសារខាងលើ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ចង់ដឹងថា តើគាត់(ឪពុក) បង្ហោះសារបែបនេះ ចង់មានន័យដូចម្តេច ហេតុអ្វីបានជាគាត់បង្ហោះសារបែបនេះ?

បន្ទាប់ពីបានឃើញសារ ធ្វើឲ្យបងប្អូនជាច្រើន ហាក់មានការមិនពេញចិត្តជាខ្លាំង លើសាររបស់លោកឪពុកអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានបង្ហោះឡើង ។ ដោយឡែកមិត្តល្អ កម្ររកបានរបស់អ្នកនាង​ ឱក សុគន្ធកញ្ញា គឺលោក ឆន សុវណ្ណរាជ ដែលជាតារារួចទ្រនំ បានបង្ហោះសារថា "អារម្មណ៍ពេលនេះចង់ស្តាប់បទចំរៀងមួយបទ ព្រោះគេមិនមែនយើង ច្រៀងដោយមនុស្សស្រីដ៏រឹងមាំម្នាក់ ជាidol របស់អ្នកទាំងអស់គ្នា @sokunkanha តោះស្តាប់បទនេះជាមួយខ្ញុំនឹង@sokunkanha ទាំងអស់គ្នាណាព្រោះគេមិនមែនយើង"។

ប្រភព៖ Chhorn Sovannareach