ភ្នំពេញ ៖ តារាចម្រៀងស្រី កញ្ញា តន់ ច័ន្ទសីម៉ា នៅក្នុងឆ្នាំ២០២០នេះឃើញថាកំពុងតែឡើងកូដ បន្ទាប់ពីនាងបានចូលក្នុងផលិតកម្ម «Galaxy Navatra» ហើយបច្ចប្បន្ននាងកំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យកាន់តែមានភាពល្បីល្បាញ ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា តន់ ច័ន្ទសីម៉ា បានបង្ហាញពីរន្ធត់ញាប់ញ័រយ៉ាងខ្លាំងបន្ទាប់ពីតារាស្រីរូបនេះនិងក្រុមការងារបានកំពុងតែថត MV បទចម្រៀង“ក្តីសុខមិនមែនធ្លាក់ពីលេីមេឃ” ស្រាប់តែមានបាតុភូតរន្ទះបា ញ់មួយបានកើតឡើងធ្វើឲ្យនាងនិងក្រុមការងារទាំងអស់នាំគ្នារត់ស្លន់ស្លោយ៉ាងខ្លាំង ព្រោះខ្លាចរន្ទះខ្លាំង ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រី កញ្ញា តន់ ច័ន្ទសីម៉ា ក៏បានធ្វើការបង្ហោះសាររៀបរាបឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយមានខ្លឹមសារយ៉ាងដូច្នេះថា «មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ Galaxy Navatra»៕
តោះដើម្បីកំឲ្យខាតពេលយូរចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូនៅខាងក្រោមនេះ ៖






