លោកតាន់ គឹមសួរ ៖​ ខ្ញុំយកជិវិតរបស់ខ្ញុំមកដាក់ ខ្ញុំសូមប្រកាសធ្វើសង្គ្រាម ជាមួយឈ្មួញឈើ និងមន្ត្រីពាក់ព័ន្ធ ដែលមានការឃុបឃិតជាមួយបទល្មើសព្រៃឈើ នៅតំបន់ឳរ៉ាល់ចាប់ពីពេលនេះទៅ
-

លោកតាន់ គឹមសួរ ដែលបងប្អូន ពុកម៉ែបានស្គាល់ រូបលោកតាមរយៈការបង្ហោះវិដេអូអប់រំ និងសកម្មភាពមនុស្សធម៏ជាច្រើន ដោយលោកបាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាហ្វេនៗនៅតាមបណ្តាញសង្គមហ្វេសប៊ុក ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោក តាន់ គឹមសួរ បានបង្ហោះសារថា​ "ខ្ញុំយកជិវិតរបស់ខ្ញុំមកដាក់ ខ្ញុំសូមប្រកាសធ្វើសង្គ្រាមជាមួយឈ្មួញឈើនិងមន្ត្រីពាក់ព័ន្ធ ដែលមានការឃុបឃិតជាមួយបទល្មើសព្រៃឈើនៅតំបន់ឳរ៉ាល់ចាប់ពីពេលនេះទៅ តើមានអ្នកណាអាចចូលរួមក្នុងយុទ្ធនាការនេះជាមួយគ្នាទេ?"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញការពេញចិត្តចំពោះទង្វើររបស់លោក ដែលចង់ការពារព្រៃឈើ សត្វព្រៃ​ ដើម្បីក្មេងជំនាន់ក្រោយៗទៀត ៕

ប្រភព៖ Tan Kimsour