ភ្នំពេញ៖ កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ ហ៊ុន គឹមហេង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវលំ ក្រុម៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ពីបទ លួច(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខហាងពិភពម៉ូត ផ្ទះលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៦២«ឆ» ដ.ច.ន ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០១៨ ចេញដោយលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១៤ និង ៤៦ នាទី នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ