អ្នកនាង ទូច ស្រីល័ក្ខ ថា ពេលយើងមានទុក្ខលំបាក សង្ឃឹមថា មានមិត្តភក្តិដែលចាំគាំទ្រ និងក្បែរយើង តែនេះមានឯណា គេបោះបង់ចោលយើងហើយ ថែមទាំងសើចចំអកឲ្យយើងទៀត
-

តារាចម្រៀង Original Song និងជាតារាបង្ហាញម៉ូត អ្នកនាង ទូច ស្រីល័ក្ខ គឺជាតារាស្រីម្នាក់ ដែលមានប្រជាប្រិយភាព យ៉ាងខ្លាំង ព្រោះតែភាពក្រមិចក្រមើម របស់អ្នកនាង បានធ្វើមហាជន សើចសប្បាយ ។ នាពេលបច្ចុប្បន្ន អ្នកនាង បានចេញបទចម្រៀងជាច្រើន បែបមនោសញ្ចេតនា កាន់តែធ្វើឲ្យមហាជន ត្រូវចិត្តថែមទៀតផង។

តារាស្រីរូបនេះបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ត្រូវចាំទុកក្នុងចិត្តថាមិត្តដែរខ្ញុំស្អប់ហេីយដែរបេាះបង់រូបខ្ញុំក្នុងពេលខ្ញុំកំពុងមានបញ្ហារក្នុងចិត្តយ៉ាងខ្លាំង ហេីយនាងទាំងពីរបានមកប្រ ហា រខ្ញុំដេាយបង្ហេាះរូបភាពត្រេកអរមកកាន់រូបខ្ញុំដេាយភាពឈឺចាប់របស់ខ្ញុំនេះ នាងនឹងយល់នៅពេលមួយដែរនាងជួបបញ្ហារដូចជាខ្ញុំ មិត្តរបៀបពួកនាងបែបនេះគួរកុំយកខ្លួនក្បែរទៀតប្រាកដជាបានសុខជាង នាងត្រូវចាំទុកផងថា ពេលនាងជួបទុក្ខរាល់បញ្ហារ តេីមានមិត្តប៉ុន្មានអ្នកដែរជួយទុក្ខលំបាកនាង? ក្រុមគ្រួសាររបស់ខ្ញុំបានស្គាល់ពីចរិកពិតរបស់នាងហេីយ ម្តាយផ្តាំមថាកូនគួរនៅអេាយឆ្ងាយពីនាង  កូនកុំតូចចិត្ត មានបងប្អូនមនុស្សជុំវិញខ្លួនកូនគេបារម្ភច្រេីនណាស់ពីកូន"។

ប្រភពៈ Jenny Outver