ឃើញបុគ្គលិកធ្វើការងារហត់ពេក លោក ងួន ចាន់ដេវីត ត្រៀមកាដូជូនបុគ្គលិក សុទ្ធតែ...
ភ្នំពេញ៖ លោក ងួន ចាន់ដេវីត ហៅ ជីដេវីត ដែលជាតារាចម្រៀងរ៉េប ដ៏ល្បីល្បាញម្នាក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែបទចម្រៀងរបស់លោក ពិតជាគួរឲ្យចង់រាំលេង និងគួរឲ្យចង់ស្តាប់ខ្លាំងណាស់។

យ៉ាងណាមិញ ក្រៅពីអាជីពជាតារាចម្រៀងហើយនោះតារាប្រុសរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ ដែលមុខជំនួញរបស់លោក បានទទួលជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ។

ដោយឡែកនៅថ្ងៃនេះ ស្រាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានបង្ហោះសារយ៉ាងខ្លីជាមួយនិងខ្សែ.កប្លាទីន ដែលមានបន្តោងដាក់ឈ្មោះថា "DITWAY FOREVER"។ នៅក្នុងនោះ តារាស្រី ទេព បូព្រឹក្ស ក៏បានចែករំលែក ជាមួយនិងសារយ៉ាងខ្លីថា "ហើយធ្វើចែកកូនចៅម្នាក់មួយចឹងម៉ងG-Devith ចុះណារបស់ខ្ញុំ?? Are you kidding me??? យប់នេះជួបគ្នាណាក្រុមការងា DITWAY មកយកលាបចឹង ព្រោះអ្នកទាំងអស់គ្នាហត់ហើយមួយរយះនេះ "។











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។