ភ្នំពេញ ៖ ដូចដែលបងប្អូនបានជ្រាបហើយថា នៅកាលពីយប់មិញនេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវបែកជាបួន លេីផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង នាវេលាម៉ោងជាង១យប់រំលងអាធា្រត ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យនារីម្នាក់បាន ស្លា ប់ ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតបានមានរបួសធ្ងន់ ។

ទន្ទឹមនិងនេះដែរនារីដែលបានស្លា ប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេស្គាល់ថា ជាតារាហ្វេសប៊ុកម្នាក់ មានឈ្មោះថា Ah Jruy ចំណែកបុរសម្នាក់ទៀតដែលជាគូរស្នេហ៍ឈ្មោះ ទិត គឹមហេង ត្រូវបានគេស្គាល់ថាជាកីឡាបាលទាត់ជំរើសជាតិក្លិបវិសាខា ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានបាត់បង់កូនស្រីជាទីស្រលាញ់ម្នាក់ហើយឃើញថាបងស្រីដែលជាម្តាយរបស់នារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះថា Kang Nai Houy ក៏បានបង្ហោះសារទួញសោកដ៏សែនគ្រៀមក្រំមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ហេតុអីបានដាច់ចិត្តទៅ ហេតុអីបានមិននៅចាំម៉ាក់ ហេតុអីបានទៅមិនលាម៉ាក់មួយម៉ាត់ ហ្អែងអត់ទាន់បានធ្វេីតាមសន្យាជាមួយម៉ាក់ទេ តេីអោយម៉ាក់រស់នៅយ៉ាងមិចបន្តទៀត កូនងេីបឡេីងប្រាប់ម៉ាក់មក ឮអត់ម៉ាក់អោយងេីបឡេីងហេតុអីហ្អែងធ្វេីអោយម៉ាក់ឈឺចាប់យ៉ាងនេះព្រះអេីយ: កូនម្តាយ » ៕
សូមទស្សនារូបភាពខាងក្រោម៖








