និស្ស័យពិតជាបានធ្វើអូនជួបបង ស្គាល់បង រាប់អានគ្នា ។ អស់រយៈជាង៣ខែ មកនេះបងរឹតតែធ្វើឲ្យស្រលាញ់ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ មិនអាចបំភ្លេចបានសោះ ។ យើងពីរនាក់ ក៏បានសម្រេចចិត្តទាក់ទងគ្នាបែបបើកចំហ ព្រោះតែមិនចង់ឲ្យមាត់អ្នកជិតខាងវែងផ្លូវ ទើបយើងភ្ជាប់ពាក្យជាមួយ ទោះបីជាស្គាល់គ្នាត្រឹមតែរយៈពេលខ្លី ក៏ដូចដឹងថាបងស្រលាញ់អូនខ្លាំងប៉ុណ្ណា។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រតនា ដាវី បានបង្ហោះសារថា "ដំបូងឡើយពួកយើងគឺជាអ្នកដ៏ទៃនោះទេ ពេលដែលយើងជួបគ្នាក៏មានអារម្មណ៍នឹងគ្នាទៅវិញទៅមកហើយក៏បានក្លាយជាសង្សារនឹងគ្នា ជីវិតជាសង្សាររយៈពេល 3ខែ នឹង9 ថ្ងៃ មាត់នឹងភ្នែកអ្នកជិតខាងដូចជាមិនសូវសមស្របនឹងគ្រួសារពួកយើងសោះ។

មួយរយៈក្រោយមកយើងក៏សម្រេចចិត្តពិភាក្សាជាមួយគ្រួសាររៀងៗខ្លួនមិនយូប៉ុន្មានយើងទាំងពីបានភ្ជាប់ពាក្យ ហើយក៏អស់បារម្ភពីភ្នែកអ្នកជិតខាង។ អគុណដែលតែងនៅក្បែ និងផ្ដល់នូវភពកក់ក្តៅ។ អគុណដែលច្បាស់លាស់ជាមួយអូន ។ ជាចុងក្រោយសូមផ្តាំទៅអ្នកគ្រប់គ្នាដែលមានស្នេហាសូមកុំចុះចាញ់ទោះបីគេនិយាយពីយើងបែបណាក៏ដោយត្រូវពុះពាររាល់ឧបសក្តិដែលជារនាំងបាំងឃាំងត្រូវតែសម្រេចនូវបំណងប្រាថ្នារបស់យើងរាល់គ្នាអោយបាន"។



ប្រភព៖ រតនា ដាវី