សូមបងប្អូនសូមប្រយ័ត្នខ្លួនឲ្យមែនទែន! នៅព្រឹកនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ទៀតហើយ ដែលត្រឡប់មកពីប្រទេស ម៉ាឡេស៊ី
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ពីរនាក់ថ្មីទៀតហើយ។ អ្នករកឃើញកើតជំងឺកូវីដ១៩ថ្មីនេះ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ។

ក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹងទៀតថា ជើងហោះហើរដែលអ្នកទើបរកឃើញកើតជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១០៧នាក់ (ស្ត្រី ៣៨នាក់ និងបុរស ៦៩នាក់)។ អ្នកដំណើរអស់មានជនជាតិខ្មែរចំនួន១០៥នាក់ (ស្ត្រី ៣៦នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ០២នាក់ (ស្ត្រី)។

បុរសជនជាតិខ្មែរដែលទើបរកឃើញជំងឺកូវីដ១៩នេះ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅខេត្តកណ្តាល។ បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។