ភ្នំពេញ៖ ឪពុករបស់តារាចម្រៀងដ៏ល្បីឈ្មោះអ្នកនាង ខាត់ សុឃីម ដែលជាតន្រ្តីករបុរាណជើងចាស់ បានចែកឋានទៅកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០២ ។ ដំណឹងមរណ ភាពរបស់លោកបានធ្វើឲ្យមហាជនពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ព្រោះតែលោកតាជាមនុស្សដ៏ល្អម្នាក់ បងប្អូនស្រុកភូមិតែងតែ គោរពស្រលាញ់ លោកតាជានិច្ច។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃគម្រប់ខួប៧ថ្ងៃ របស់លោកតា លាវ ខាត់ ស្ថិតនៅភូមិព្រៃពង្រ សង្កាត់ ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះផងដែរ គេសង្កេតឃើញមានអ្នកសិល្បៈល្បីៗជាច្រើន បានអញ្ជើញចូលរួមក្នុងថ្ងៃគម្រប់ខួប៧ថ្ងៃរបស់លោកតា លាវ ខាត់ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកនាង ខាត់ សុឃីម ។ ជាមួយគ្នានោះផងដែរ ក៏មានវត្តមានអ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឺអ្នកនាង Love Riya ក៏អញ្ជើញចូលរួមផងដែរ។






អ្នកនាង បានបង្ហោះសារថា "រូបកាយ ពណ៌សម្បុរនឹងការស្លៀកពាក់មិនសំខាន់ ព្រាះវាជារបស់ក្រៅខ្លួនប៉ុណ្ណោះ អ្វីដែរសំខាន់គឺឋិតនៅលើទឹកចិត្តដ៏ជ្រះថ្លា ភាពស្អាតស្អំរបស់យើងរៀងៗខ្លួន សង្ឃឹមថាពុកម៉ែ បងប្អូនទាំងអស់គ្នាមានការយោគយល់"។



