បងប្អូនមហាជន ប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា Aok Bony ដែលត្រូវជាឪពុករបស់តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារ និងរូបភាព ប៉ុន្មានសន្លឹកថា ដោយភ្ជាប់ជាមួយអត្តន័យថា "ទោះជាកូនមិនស្គាល់ឪក ឪនៅតែចាំឈ្មោះកូនដែរព្រោះឪអ្នកដាក់អោយ"។

ក្រោយពីបានបង្ហោះសារឲ្យហាក់មិនមានសកម្មភាពអ្វីទាំងអស់ ។ ហើយការបង្ហោះសាររបស់លោក ក៏បានធ្វើឲ្យមហាជន ពិតជាមិនពេញចិត្តចំពោះទង្វើររបស់លោក ដែលធ្វើដាក់កូនស្រីបែបនេះ ក្នុងនាមជាឪពុកម្នាក់ គួរតែផ្តល់ក្តៅស្រលាញ់ និងក្តីសុខដល់កូន មិនថានោះល្អ ឬ អាក្រក់ ក្នុងនាមជាអាណាព្យាបាល គួរតែយល់។ម្យ៉ាងវិញទៀត ពាក្យថាឪពុកមិនចង់បានអ្វីពីកូន គឺធ្វើឲ្យកូនក្តីក្រហាយបែបនេះ អមជាសារយ៉ាងចាក់ដោត ទាំងដែលកូនស្រីជាបុគ្គលម្នាក់ដែលមានឈ្មោះល្បីល្បាញ ក្នុងសង្គមម្នាក់។ កូនមិនស្គាល់ឪ គឺជាពាក្យដែលធ្ងន់ធ្ងរ សម្រាប់ទឹកចិត្តកូនស្រីម្នាក់ ដែលបានប្រឈមមុខនឹងរឿងរ៉ាវជាច្រើន ពេលដែលឪពុកមិនមើលថែ ។

ក្រោយភ្លៀងមេឃនិងស្រលះ គឺជាពាក្យដែលចាស់ៗគាត់តែងតែ លើកឡើង ។ ហើយពាក្យមួយឃ្លានេះ ពិតជាមិនខុសទេ បន្ទាប់ពីបានបញ្ចប់បញ្ហាហើយនោះ អ្នកនាង ឱក សុគន្ធកញ្ញា និងគ្រួសារតូចមួយនេះ បានធ្វើដំណើរកម្សាន្ត ដើម្បីលំហែរអារម្មណ៍ យ៉ាងស្រស់ស្រាយជាមួយនឹង ស្វាមី ព្រមជាអាល្អិតគួរឲ្យក្នាញ់។






