ក្នុងពិធីបុណ្យគំរប៧ថ្ងៃ ឪពុក ខាត់ សុឃីម មានវត្តតារាច្រើនដួងបានអញ្ជើញចូលរួម ក្នុងទឹកមុខ សោកស្តាយ និងក្រៀមក្រំបំផុត...
ភ្នំពេញ៖ ពិតជារឿងដែលគួរសោកស្តាយយ៉ាងខ្លាំង ចំពោះតារាចម្រៀងអ្នកនាង ខាត់ សុឃីម ដែលបានបាត់បង់លោកឪពុកជាទីស្រលាញ់ របស់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយសាររោគាពាធ។

មហាជនជាច្រើន បានបង្ហាញអារម្មណ៍សោកសង្រែងជាខ្លាំង ពេលបានឃើញទិដ្ឋភាពដែលអ្នកនាង ស្រែកជាជូនលោកមានគុណ ក្នុងថ្ងៃពិធីបុណ្យស ពរបស់អ្នកនាង ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ គឺជាថ្ងៃបុណ្យ៧ថ្ងៃ របស់លោកតា លាវ ខាត់ ដែលត្រូវជាឪពុករបស់អ្នកនាង ខាត់ សុឃីម ដែលលោកបានលាចាកឋានទៅកាន់ទីដែលសុខ និងទីដែលល្អ ហើយ។ នៅក្នុងថ្ងៃពិធីបុណ្យ៧ថ្ងៃនោះផងដែរ គេសង្កេតឃើញមានតារាប្រុសស្រី ជាច្រើន បានចូលរួមក្នុងពិធីបុណ្យ ដើម្បីផ្តល់ភាពកក់ក្តី ដល់ក្រុមគ្រួសារនៃស ពផងដែរ។





មានវិដេអូ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។