ជាមួយដែលគួរឲ្យសោកសង្រែកខ្លាំងណាស់ ពេលដែលមនុស្សនៅក្នុងក្រុមគ្រួសារ បានចែកឋានទៅ ក្នុងពេលតែមួយបប្រិចភ្នែក ហើយយើងជួយអ្វីមិនបាន ។ ក្រុមគ្រួសារនិងសាច់ញាតិ ពិតជាមានការសោកស្តាយ និង ក្រៀមក្រំជាពន់ពេក ពេលបានដឹង ម្នាក់ៗទទួលយកមិនបានទេ មិនគួរណាប្អូនទៅលឿនបែបនេះសោះ ។

ដោយឡែកមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Veasna Srey Srors បានបង្ហោះសារថា"ជាតិក្រោយមានពិតសុំអោយពួកយើងកើតជាបងនិងប្អូនគ្នាទៀតតែសុំមិនអោយដូចជាតិនេះទេ។ 28/06/2020 ស្តាយមួយជីវិតប្អូនប្រុសដ៏សែនល្អតាំងពីកើតមកធំជាមួយគ្នាប្អូនមិនដែរធ្វើអោយប៉ាម៉ាក់ពិបាកចិត្ត គេងឱបគ្នារាល់យប់ ចែបែកតែ2ខែសោះអូនទៅមិនបានប្រើពាក្យលាសូម្បីតែមួយមាត់សោះ ឯណាពាក្យការពារចែមើលថែចិញ្ចឹេមចែ ឥលូវមិចមិនក្រោកមកគេងក្នុងនោះធ្វើអីម្ចាស់បេះដូងចែអើយ"។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yon Soreya បានបង្ហោះសារថា "កើត ចាស់ ឈឺ ស្លា ប់ មានរូបមានទុក្ខ យើងមិនអាចកំណត់សង្ខាខ្លួនឯងទេ សង្ខាមិនទៀង សប្បាយក្លាយជាទុក្ខ រឿងអាក្រក់បែបនេះមិនគួរកើតឡើងចំពោះមនុស្សស្លូតបូតដូចអ្នកទេ ធារ៉ា សូមឲ្យជាតិក្រោយកើតជាកូន ជាប្អូនជាគ្រួសារអ្នកដដែលផងចុះ ខ្ញុំពិតជាសោកស្តាយណាស់ សូមឲ្យវិញ្ញាណរបស់ប្អូនទៅកាន់ទីស្ងប់សុខ និងចាប់កំណើតមកវិញអោយអាយុវែងជាងនេះ ហើយអោយសំណាងល្អគ្រប់ៗជាតិ So Sorry for you and be strong sister Veasna Srey Srors R.I.P."។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសួរថា ប្អូនគាត់កើតអីបានដល់ថ្នាក់ហ្នឹង ពេលនេះ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកខាងលើបាន ឲ្យដឹងថា "គាត់ទៅបោះតង់នៅរលាបគុយ ហើយរអិលជើងធ្លាក់ជ្រោះ និងតែក្បាលគាត់ប៉ះថ្ម"។

ប្រភព៖ Yon Soreya