វេជ្ជបណ្ឌិត បាន​បញ្ជា​ក់​ថា កីឡាករ ទៀត គឹមហេង មាន​ដុំ​ឈា​ ម​តូច​មួយ នៅ​ចន្លោះ​លលាដ៍ និង​ខួរ​ក្បាល និងប៉ះ​ទង្គិ​ច​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារតែ​...
-

ដូចដែលបងប្អូនជាច្រើនជ្រាបហើយថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់រំលងអាធ្រាត្រ ដែលមានរថយន្តទំនើប មិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកមកបុកកីឡាករ និងមិត្តស្រី បណ្តាលឲ្យកីឡាករ ទៀត គឹមហេង (រងរបួ សធ្ ងន់) និង​មិត្ត​ស្រី (បណ្ដា​ឲ្យ​ស្លា ប់ ​បង់​ជីវិត​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ) ។

បើយោងតាមគណនីហ្វេសប៊ុករបស់ Visakha Football Club បានឲ្យដឹងថា " ជូនពរកីឡាករ ទៀត គីមហេង ឆាប់ជាសះស្បើយ 

គ្រួសារកីឡាបាល់ទាត់វិសាខា ពិតជាមានការ​សោក​ស្ដាយ​ជា​ខ្លាំង ចំពោះ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​អា​ក្រក់ កាល​ពី​យប់​រំ​លង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២០ ដែល​បង្ក​ដោយ​រថ​យន្ដ​ទំ​នើប មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ហើយ​បុក​ម៉ូតូ​ម៉ាក PCX ដែល​ជិះគ្នា ២នាក់ ​ដោយ​​កីឡាករ ទៀត គឹមហេង (រង របួ សធ្ ងន់) និង​មិត្ត​ស្រី (បណ្ដា​ឲ្យ​ស្លា ប់​ប ង់​ជីវិត​ភ្លាមៗ នៅ​កន្លែង​កើត​ហេតុ) ។

បន្ទាប់ពីកើតហេតុ ទៀត គឹមហេង ត្រូវ​បា​ន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ដែល​មក​ទល់​ពេល​នេះ ក្រុម​គ្រូ​ពេទ្យ កំ​ពុង​តាម​ដាន​ស្ថាន​ភាព​គេ​នៅ​ឡើយ ។ វេជ្ជបណ្ឌិត បាន​បញ្ជា​ក់​ថា ក្រោយ​ធ្វើ​ការ​ស្កេន​ជំ​ហាន​ដំបូង គឹមហេង មាន​ដុំ​ឈា​ ម​តូច​មួយ នៅ​ចន្លោះ​លលាដ៍ និង​ខួរ​ក្បាល ដែល​ត្រូវ​ធ្វើ​ការ​តាម​ដាន ៤៨​ម៉ោង ប្រ​សិន​បើ​ឈា ម​នោះ មិន​រីក​ទេ មា​ន​ន័យ​ថា ស្ថាន​ភាព​ល្អ​ប្រ​សើរ មិន​ចាំ​បាច់​ព្យា​បាល​តាម​ការ​វះ​កា​ត់​ឡើយ តែ​បើ​ឈា ម​កក​នោះ រីក​ធំ​ឡើង​ក្រុម​គ្រូ​ពេទ្យ នឹង​ពិនិត្យ​លើ​ស្ថាន​ភាព​ជាក់​ស្ដែង ហើយ​ភាគ​រយ​ច្រើន​អាច​ប្រើ​​វិធី​ព្យា​បាល​ដោយ​វះកាត់ ។ ពាក់​ព័ន្ធ​ស្មារ​តី​វិញ គឺ​មាន​ស្ថាន​ភាព​ធម្មតា គ្រាន់​តែប៉ះ​ទង្គិ​ច​បញ្ហា​ផ្លូវ​ចិត្ត ដោយ​សារ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រ​លាញ់ ។ យើង​ទាំង​អស់​គ្នា សូម​ផ្ដល់​កម្លាំង​ចិត្ត និង​ជូនពរ គឹមហេង ឆាប់​ជាសះ​ស្បើយ​ឆាប់ៗ ។

ក្នុងឱកាសនេះដែរ តាងនាមគ្រួសារបាល់ទាត់វិសាខា សូម​អំពាវ​នាវ​ឲ្យសមត្ថកិច្ច ជួយស្វែងរកអត្តសញ្ញាណរថយន្ដ និង​ជន​បង្ក ដើម្បី​ចាត់វិធានការតាមផ្លូវច្បាប់ ។ បន្ថែមលើនេះ ក្លិប​កីឡា​បាល់​ទាត់ វិសាខា ក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជា​មួយ​គ្រួសារ​មិត្តស្រីរបស់កីឡាករ ទៀត គឹមហេង ដែល​បាន​បាត់​បង់​កូន​ជាទីស្រលាញ់ស្មើជីវិតផងដែរ ៕

ប្រភព៖ Visakha Football Club