ម្ចាស់ហាងពេជ្រ និងមាស អ្នកនាង ទ្រី ដាណា តែងតែជួយដល់ជនទីទាល់ក្រ ជួបការលំបាក ហើយពេលខ្លះទៀត អ្នកនាង បានចុះដល់ទីកន្លែង ផ្ទាល់ដើម្បីជួយដល់ពួកគាត់តែម្តង។

អ្នកនាង ទ្រី ដាណា បានទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ អំពើ ដែលតែងតែបានឃើញសកម្មភាពរបស់អ្នកនាង ទ្រី ដាណា ចុះជួយដល់ជនទីទាល់ក្រ ។

ដោយឡែក គ្រាន់តែបានលឺថាលោកយាយម្នាក់ រស់នៅយ៉ាងលំបាកវេទនា រស់នៅក្រោមសំយាបផ្ទះគេ ហើយគ្មានថវិការ គ្មានស្បៀង ហូបចុក អ្នកនាង ទ្រី ដាណា បានដកលុយពីហោប៉ាវចំនួន៥០០ដុល្លារ និងស្បៀងមួយចំនួន ជូនដល់លោកយាយ ដែលកំពុងតែជួបនូវការលំបាក វេទនា នៅគ្រានេះ ។

អ្នកនាង ទ្រី ដាណា បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "អាណិតគាត់ខ្លោចចិត្ត ជីវិតចុងក្រោយបានត្រឹមសុំសំយ៉ាបផ្ទះគេស្នាក់នៅ "។អ្នកនាង បានបន្តទៀតថា" អ្វីដែលខ្ញុំអាចជួយបាន គឺធ្វើបានប៉ុណ្ណឹង ហើយសង្ឃឹមថាគាត់អាចដោះស្រាយជីវភាពបន្តបានមួយរយៈ អាណិតគាត់ ជីវិតចុងក្រោយគ្មានសល់អី សុំសំយ៉ាបផ្ទះគេជ្រក។ មានកូន ២នាក់ដែរ តែកូនប្រុសម្នាក់ការចេញទៅបាត់ ក៏ក្រលំបាក ហើយកូនស្រីវិញ មានសតិមិនប្រក្រតី។ ជីវិតមនុស្សម្នាក់ៗ ពិតជាពិបាកស្មានមែន។ អ្នកខ្លះ ត្រឹមអង្ករហូប ឱ្យរួចមួយថ្ងៃ ក៏ពិបាកនឹងរក។ មានតែការតស៊ូហ្នឹងហើយ ធ្វើម៉េចបើជីវិតវាបែបនេះ "។










មានវីដេអូ៖