កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់រំលងអាធ្រាត្រ ដែលមានរថយន្តទំនើប មិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកមកបុកកីឡាករ និងមិត្តស្រី បណ្តាលឲ្យកីឡាករ ទៀត គឹមហេង (រងរបួ សធ្ ងន់) និងមិត្តស្រី (បណ្ដាឲ្យស្លា ប់ បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ) ។
ជាមួយគ្នានោះផងដែរ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រោយធ្វើការស្កេនជំហានដំបូង គឹមហេង មានដុំឈា មតូចមួយ នៅចន្លោះលលាដ៍ និងខួរក្បាល ដែលត្រូវធ្វើការតាមដាន ៤៨ម៉ោង ប្រសិនបើឈា មនោះ មិនរីកទេ មានន័យថា ស្ថានភាពល្អប្រសើរ មិនចាំបាច់ព្យាបាលតាមការវះកាត់ឡើយ តែបើឈា មកកនោះ រីកធំឡើងក្រុមគ្រូពេទ្យ នឹងពិនិត្យលើស្ថានភាពជាក់ស្ដែង ហើយភាគរយច្រើនអាចប្រើវិធីព្យាបាលដោយវះកាត់ ។ ពាក់ព័ន្ធស្មារតីវិញ គឺមានស្ថានភាពធម្មតា គ្រាន់តែប៉ះទង្គិចបញ្ហាផ្លូវចិត្ត ដោយសារការបាត់បង់មនុស្សជាទីស្រលាញ់ ។
យ៉ាងណាមិញ ក៏មានបងប្អូនល្អ មិត្តភក្តិរួមអាជីព កីឡាករ Chanthea Sieng បានបង្ហោះសារថា "រឹងមាំឡើងសម្លាញ់ ពួកយើងទាំងអស់គ្នានៅក្បែរឯងនិងរង់ចាំលើកទឹកចិត្តឯងជានិច្ច ឆាប់ដឹងខ្លួនហើយជាសះស្បើយវិញណាសម្លាញ់"។
ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន ជូនពរប្អូនប្រុសឆាប់ជាសះស្បើយ ឡើងវិញ និងសូមឲ្យប្អូនប្រុស តាំងស្មារតី រឹងមាំ ព្រោះពេលនេះត្រូវរក្សាសុខភាពខ្លួនឯងឲ្យបានល្អ៕
ប្រភព៖ Chanthea Sieng