កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី នៅចំណុចក្រោមផ្ទះ ឈ្មោះ ងី គឹមជន ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មានករណីហិ ង្ស ាមួយបានកើតឡើង ធ្វើឲ្យអ្នកជិតខាងទ្រាំមិនបានក៏លួចថតវិដេអូ ផ្ងើរជូនសមត្ថកិច្ចដើម្បីធ្វើការឃាត់ខ្លួន ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ ងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាយាយ)។

ជនសង្ស័យ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ ខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាចៅ) ធ្លាប់អប់រំនៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន០៦ខែ កាលពីឆ្នាំ២០១៨ ។

វត្ថុតាងចាប់យក៖ -ក្រាស់សិតសក់០១។

សភាពរឿងហេតុ ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុឈ្មោះ ងី គឹមជន (ជនរងគ្រោះ)ត្រូវជាយាយរបស់ ឈ្មោះ ខេង សុខរាជ (ជនសង្ស័យ) បានយកក្រាស់សិតសក់វា យទៅលេីជនរងគ្រោះ ហេីយជនសង្ស័យបានយកដៃទាំងពីរបោច សក់ និងច្របាច់. កជនរងគ្រោះទៀតផង ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើសទៅលើជនរងគ្រោះ ក៏ត្រូវបាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន បន្ទាប់មក ក៏បានយក វីដេអូពីសកម្ម ភាពជនសង្ស័យវាយធ្វេីបាបលេីជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋខាងលេីភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកេីតហេតុបានឃាត់ខ្លួនឈ្មោះ ខេង សុខរាជ រួមទាំងវត្ថុតាងខាងលេីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បី បន្តចាត់ការតាមនីតិវិធី។ បញ្ជាក់៖ ធ្វើតេស្ត ទឹកនោមរកសា រ ធា តុ ញៀ ន(វិជ្ជមាន)។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល