រឿងពិត គួរឲ្យស្តាយបំផុត ! ចំពោះការបាត់បង់លោកតា លាវ ខាត់ គឺជាការ បាត់បង់ធនធានមនុស្សដ៏មានតម្លៃក្នុងសង្គមសិល្បៈ វប្បធ៌មខ្មែរ
-

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់តារាពហុជំនាញស្រីគឺអ្នកនាង ខាត់ សុឃីម បានជួបទក្ខយ៉ាងខ្លាំងដោយសារតែ លោកអ៊ំ លាវ ខាត់ ដែលជាឪពុកបង្កើតរបស់អ្នកនាងបានទទួលមរណភាព ដោយរោគាពាធ ។   

យ៉ាងណាមិញនេះបើយោងទៅតាមខ្លឹមសារទាំងស្រុងរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Kevin Kouch (​គួច ខេវិន) បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ “ ដោយសេចក្តីទុក្ខក្រៀមក្រំនិងអាឡោះ អាល័យបំផុត ខ្ញុំសូមចូលរួមរំលែកក្តីទុក្ខ ព្រួយរបស់ក្រុមគ្រួសារ ញាតិមិត្តបងប្អូន ផៅសណ្តាន ទាំងអស់របស់ប្អូនស្រី ខាត់ សុឃីម ព្រមទាំងសូមសម្តែងនូវការសោកស្តាយជាទីបំផុតនៃមរណភាព លោកអ៊ុំ លាវ ខាត់

ការបាត់បង់លោកអ៊ុំ គឺជាការ បាត់បង់ធនធានមនុស្សដ៏មានតម្លៃក្នុងសង្គមសិល្បៈ វប្បធ៌មខ្មែរ ដែលបើទោះជាលោកអ៊ុំពុំមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីខ្ទរខ្ទារយ៉ាងណាក៏ដោយ ក៏លោកអ៊ុំ បានជួយបណ្តុះបណ្តាលសាច់ញាតិ រួមទាំងសិល្បករ សិល្បការនី ចម្រៀង តូរ្យតន្ត្រីប្រពៃណី បុរាណខ្មែរជាច្រើន នាក់ និងបានជួយលើក ស្ទួយសិល្បៈ វប្បធ៌មជាតិឲ្យបានរុងរឿងក្នុងមួយឆាកជីវិតរបស់លោកអ៊ុំ

ខ្ញុំសូមលើកកំបង់អញ្ជលីបួងសួងដល់គុណ បុណ្យទេវតា រក្សាទ្វីបលោក បារមីនៃវត្ថុសក្តិសិទ្ធិផងទាំង ពួង សូមប្រោសមេត្តាដឹកនាំនូវដួងវិញ្ញាណខ័ន្តលោកអ៊ុំលាវ ខាត់ បានទៅកាន់សុគ តិភពកុំបីឃ្លៀងឃ្លាតឡើយ​ ” ៕