ភ្នំពេញ៖ សម្រស់ គឺជាកត្តាមួយដែលសំខាន់បំផុតសំរាប់ស្រ្តីគ្រប់រូប ជាពិសេសបើសិនជាខ្លួនជាតារាទៀតនោះ គឺត្រូវចេះថែរក្សារស្បែក ដងខ្លួន រូបសម្បត្តិ និងអាកប្បកិរិយា ក្នុងនោះ អ្នកនាង លី ម៉ារីណា បានធ្វើបានយ៉ាងល្អ នៅតែរក្សាសម្រស់បានផូរផង់ក្មេងជាងវ័យ បើទោះជាពេលនេះ អ្នកនាងឈានចូលវ័យ៤០ឆ្នាំទៅហើយក្តី ប៉ុន្តែសាច់កាន់តែសខ្ចីទៅៗ រហូតធ្វើឱ្យប្រិយមិត្តលាត់មាត់ សសើរថា នៅតែមានសាច់សខ្ចីដូចបណ្ដូលចេក បើនិយាយទៅលើសម្រស់វិញ នៅតែស្រស់ស្អាតមិនចាញ់តារាជំនាន់ក្រោយនោះទេ ទោះបីជាអាយុរៀងច្រើនបន្ដិចក្ដី ។
.jpg?1593367008)
អ្នកសិល្បៈជើងចាស់ ដែលត្រូវមហាជនបានស្គាល់យ៉ាងច្បាស់ក្នុងរឿង «រាជិនីភូមិគ្រឹះ» គឺអ្នកនាង លី ម៉ារីណា នៅតែមានរូបសម្រស់ស្រស់ស្អាត ក្នុងការតុបតែងខ្លួន ទាំងពណ៌សម្បុរមើលទៅគួរឲ្យក្នាញ់ ហើយនៅពេលអ្នកនាងតុបតែងខ្លួនម្តងៗសម្រស់របស់នាងពិតជាស្អាត និង លេចធ្លោមិនចាញ់តារាជំនាន់ក្រោយឡើយ ។
.jpg?1593367014)
ទោះបីជាយ៉ាងនេះក្តី ក៏ទស្សនិកជននៅតែកោតសរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់របស់អ្នកស្រី លី ម៉ារីណា ដែលអាចបត់បែនទៅតាមតួអង្គបានយ៉ាងល្អ សក្តិសមជារៀមច្បងក្នុងសិល្បៈដ៏ពូកែមួយរូបមែន៕
.jpg?1593367026)
.jpg?1593367026)
.jpg?1593367026)
.jpg?1593367026)
.jpg?1593367026)
.jpg?1593367027)
.jpg?1593367027)
.jpg?1593367026)