ស្វាមី Goal ! លោកថមមី មុនពេលគេង តែងតែម៉ាស្សាជើង ដាំទឹកក្តៅត្រាំជើងជូនប្រពន្ធ ជាទីស្រលាញ់ ភរិយាពពោះគាត់ពិបាកណាស់ ដូច្នេះមានតែមើលថែរក្សាគាត់ឲ្យបានល្អ...មានវិដេអូ
-

ជាការពិតណាស់ ស្នេហាដែលកើតឡើង ពីចិត្តស្មោះ សុភមង្គល ដែលមានតែភាពផ្អែមល្ហែម កក់ក្តៅ ផ្តល់ជូនមនុស្សជាទីស្រលាញ់ តែម្នាក់ នៅក្នុងជីវិត ពិតជាគួរឲ្យរំភើបណាស់។  ជីវិតប្តីប្រពន្ធក៏ដូចគ្នា មនុស្សពីរនាក់រៀបការដោយក្តីស្រលាញ់ ចេញពីចិត្ត មុននិងក្រោយរៀបការគឺមានភាពខុសប្លែកគ្នា ។ មុនរៀបការ ការទទួលខុសត្រូវ តិចជាងពេលរៀបការហើយ ។ មុនរៀបការ មនុស្សដែលយើងស្រលាញ់ ការផ្តល់ក្តីសុខ គឺសម្រាប់តែម្នាក់ តែដល់ពេលយើងរៀបការហើយ គឺការទទួលខុសត្រូវកាន់តែធំ ព្រោះថាយើងមិនមែនរៀបការតែជាមួយមនុស្សដែលយើងស្រលាញ់នោះទេ តែយើងមានតួនាទីមើលថែមនុស្សនៅក្នុងគ្រួសារទាំងមូលផងដែរ។

បើនិយាយពីជីវិតប្តីប្រពន្ធរបស់ តារាសម្តែង និងតារាចម្រៀងអ្នកនាង សួស វីហ្សា ពិតជាគួរឲ្យសរសើរខ្លាំងណាស់ តាំងពីអ្នកទាំងពីរបានរៀបការជាមួយគ្នាមក ការស្រលាញ់កាន់តែមានឡើងទ្វេរដង លោកថមមី កាន់តែធ្វើឲ្យ ភរិយាកាន់តែមានក្តីសុខ ព្រោះថា ក្តីសុខពិត ដែលស្វាមីផ្តល់អោយនៅពេលនេះ គឺពិតជាធំធេងខ្លាំងណាស់ និងមានសុភមង្គលខ្លាំងណាស់ រហូតធ្វើឲ្យគ្រប់គ្នារំភើបជំនួស អ្នកនាង សួស វីហ្សា ដែលមានស្វាមីល្អបែបនេះ។

ដោយឡែកបើយើងមកមើលពីការមើលថែរបស់លោកថមមី ទៅកាន់ភរិយា ពិតជាគួរស្ងប់ស្ងែងខ្លាំងណាស់ ។ លោកថមមី មើលថែអ្នកនាង សួស វីហ្សាបានយ៉ាងល្អ ទឹកក្តីទឹកត្រជាក់ និងផ្តល់សុភមង្គលផ្លូវចិត្ត ផ្តល់ក្តីស្រលាញ់ អស់ពីបេះដូង។

លោកថមមី បានបង្ហោះសារថា "មុនគេង ម៉ាស្សាជើង ដាំទឹកក្តៅត្រាំជើងជូនប្រពន្ធ!  អាណិតគាត់ណាស់ ពពោះគាត់ពិបាកណាស់ ដូច្នេះមានតែមើលថែរក្សាគាត់អោយបានល្អ គិតទៅយល់ពីគាត់ឆេវឆៅមួម៉ៅព្រោះមនុស្សស្រីពពោះអារម្មណ៍បែបនេះដូចគ្នាទាំងអស់ ទ្រាំប៉ុន្មានខែទៀតទៅប្រពន្ធយើងជិតបានជួបមុខកូនស្រីយើងហើយ Daddy  Mommy  baby Coming Soon .. October"។

មានវិដេអូ៖