ឧកញ៉ា​ សង​ ថន​ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឃាត់ខ្លួន​មកសាកសួរ​ពាក់ព័ន្ធ​នឹង​រឿងពុករលួយ​ដីធ្លី​ ៥០០០​ ហិកតា
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលជាបុគ្គលម្នាក់ តែងតែជួយរកយុត្តិធម៏ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ និងជាបុគ្គលម្នាក់ ដែលតែងតែស្រែកតាមបណ្តាញសង្គមហ្វេសប៊ុកពាក់និងបញ្ហាដីធ្លី បងប្អូនប្រជាពលរដ្ឋ ពេលនេះ លោកបានបង្ហោះពីលោកឧកញ៉ាម្នាក់ ឈ្មោះ ឧកញ៉ា​ សង​ ថន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឃាត់ខ្លួន​មកសាកសួរ​ពាក់ព័ន្ធ​នឹង​រឿងពុករលួយ​ដីធ្លី​ នៅ​ស្រុក​ គាស់​ក្រឡ​ ខេត្ត​ បាត់ដំបង​ ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "ឧកញ៉ា​ សង​ ថន​ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ឃាត់ខ្លួន​មកសាកសួរ​ពាក់ព័ន្ធ​នឹង​រឿងពុករលួយ​ដីធ្លី​ នៅ​ស្រុក​ គាស់​ក្រឡ​ ខេត្ត​ បាត់ដំបង​ ។

ការឃាត់ខ្លួន​ឧកញ៉ា​ សង​ ថន​ បានកេីតឡេីង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ដកដំណែង​ លោក​ ម៉ៅ​ សុចាន់​ ពី​អភិបាល​ស្រុក​ គាស់​ក្រឡ​ ។ ឧកញ៉ា​ សង​ ថន​ ត្រូវបាន​គេដឹង​ថា​ ជាស្ដេចត្រាញ់​មួយរូប​ប្រចាំ​ស្រុក​ គាស់​ក្រឡ​ ដែល​មានដីរហូតដល់​៥០០០​ ហិកតា​ ។

គួរបញ្ជាក់ផងដែរថា ការឃាត់ខ្លួននេះតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)  បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភព៖ Pheng Vannak News