តារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា ដែលទទួលបានការកោតសរសើរពីសំណាក់មហាជន និង ហ្វេនៗជាច្រើន តាមបណ្តាញសង្គមហ្វេសប៊ុក ។ ក្រៅពីអាជីពជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបហើយនោះ អ្នកនាង ក៏មានអាជីវកម្មផ្ទាល់ខ្លួនផងដែរ ដែលសព្វថ្ងៃនេះ មានការរីកចំរើនយ៉ាងខ្លាំង និងមានបងប្អូនជាច្រើន គាំទ្រ ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ តារាស្រីដ៏ល្បីឈ្មោះម្នាក់បានធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ យ៉ាងសប្បាយរីករាយ និងពោលពេញទៅដោយសុភមង្គល បន្ទាប់ពីមានរនាំងរឿងរ៉ាវស្មុគស្មាញចូលមកក្នុងជីវិត។

តារាស្រីម្នាក់នេះក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកអមជាមួយរូបភាពសើចសប្បាយរីករាយ ក្អាកក្អាយជាមួយស្វាមី ហើយនិងកូនប្រុសសំណព្វចិត្ត។ អ្នកនាងលើបានលើកឡើងថា "បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង នេះជារូបថតដំណើរកម្សាន្តគ្រួសាររបស់ខ្ញុំ ។ចឹងកុំភ្លេចរង់ចាំទស្សនា Video Vlog របស់ពួកយើងទាំងអស់គ្នាណា"។










ប្រភព៖ ឱក សុគន្ធកញ្ញា