Sweet ឥតល្អែរមួយគូរនេះ! គង់ ចាន់ស្រីមុំ ថា ប្រឹងរកលុយហត់ ប្រឹងធ្វើការហត់ ត្រូវចេះរកពេលវេលា ដើរលេងកម្សាន្តខ្លះ ទើបជីវិតមានន័យ និងមានសុភមង្គល
-

ជីវិតអាពាហ៍ពិពាហ៍ រវាងប្តីនិងប្រពន្ធ​ គឺជាចំណងស្នេហ៍ ដែលអ្នកទាំងពីរ បានសាងរួមគ្នា សំណងស្នេហ៍មួយនេះ បានធ្វើឲ្យជីវិតប្តីប្រពន្ធ កាន់តែមានផ្អែមល្អែម ទ្វេរដង ព្រោះថា បានរស់នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ បាននៅក្បែរ ផ្តល់ភាពកក់ក្តី ផ្តល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមក ។ 

ការសាងសុភមង្គល បង្កើតគ្រួសារតូចមួយ ជាមួយមនុស្សដែលយើងស្រលាញ់ ពិតជារឿងមួយដែលរីករាយនៅក្នុងជីវិត។ ក្តីសុខ របស់យើងទាំងពីរ គឺមានតែយើងទេ ដែលដឹងថា​មានក្តីសុខប៉ុណ្ណា​។ ក្រៅពីជីវិតប្តីប្រពន្ធហើយនោះ ការមានចំណងតូចមួយរវាងប្តីនិងប្រពន្ធនោះ គឺជាកូន។ កូនជាចំណងស្នេហា ក៏ជាសាក្សីស្នេហ៍ រវាងអ្នកទាំងពីរ ដែលបានបង្កើតឡើង និងធ្វើឲ្យជីវិតកាន់តែមានសុភមង្គលទ្វេរដង។

ប្រឹងប្រែរកលុយ ប្រឹងប្រែងធ្វើការ រកលុយ បង្កើតចំណងស្នេហ៍ ដ៏តូចមួយសម្រាប់មនុស្សជាទីស្រលាញ់ តែកុំភ្លេច បង្កើតពេលវេលា ដើរកម្សាន្ត ខ្លះគឺជារឿងសម្រាប់ជីវិតគូរ។

បើបងប្អូនមើលពីជីវិតគូររបស់អ្នកនាង​ គង់ ចាន់ស្រីមុំ ជាមួយនិងស្វាមី លោកសីហា ពិតជាធ្វើឲ្យមហាជនមានការស្ងប់ស្ងែងណាស់ ព្រោះក្តីស្រលាញ់ដែលអ្នកទាំងពីរបានផ្តល់ជូនគ្នានេះ គឺជាក្តីសុខមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ដោយឡែកអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយភាពរីករាយ និងមានសុភមង្គល ។ នៅក្នុងនោះផងដែរអ្នកនាង បានបង្ហោះសារថា "ព្រឹក​ចឹងគឺចែម៉ូក្រោកមិនរួចទេ​ ចឹងឆ្លៀតពេលសប្បាយពីរនាក់សិន

ជីវិតរបស់យេីងទាំងពីរគឺតែប៉ុណ្ណឹងរកលុយហត់ហេីយដេីរលេង​ ដេីរលេងឆ្អែនមានសេចក្តីសុខ​ ហេីយក៏ត្រលប់ទៅរកលុយវិញដេីម្បីបន្តរសេចក្តីសុខរបស់យេីង​ ។

មិនទៅបៀតបៀនអ្នកណារឺធ្វេីអោយនរណាក្តៅក្រហាយនោះទេ​ ចឹងកុំយកភ្លេីងមក​រឺបៀតបៀនពួកខ្ញុំអី​ ព្រោះពួកខ្ញុំមានតែសេចក្តីសុខនិងភាពត្រជាក់នោះទេ (ត្រជាក់ឈ្នះក្តៅ)។

ប្រភព៖ Kong chansreymom