ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ គឺជាថ្ងៃគំរបខួប៧ថ្ងៃ លោកឪពុក លាវ ខាត់ ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ខាត់ សុឃីម ដែលរូបលោកបានទទួលមរណៈ ភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៦៧ឆ្នាំ។ កូន ចៅ ពិតជាមានក្តីសោកស្តាយ និងសោកសង្រែងជាខ្លាំង ដែលបានបាត់ងបង់លោកមានគុណទៅ ឆ្ងាយគ្មានថ្ងៃត្រឡប់ ។ រូបកូន ជាកូន ជាចៅ របស់លោកមានគុណ មានតែជូនដំណើរលោក សូមឲ្យលោកកាន់សុគតិភព ។
ក្នុងនោះផងដែរ ក៏មានវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នកសិល្បៈជើងចាស់ផ្នែកអាយ៉ៃ អ្នកស្រី យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា, Love Riya និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ មកចូលរួមក្នុងពិធីនេះផងដែរ។ គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។
ទន្ទឹមនិងនេះដែរនៅមុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យមហាជនហូរទឹកភ្នែកដោយមិនដឹងខ្លួនដោយសារតែអ្នកនាងបានបានច្រៀងចម្រៀងជូន និង លាឪពុកជាលើកចុងក្រោយផងដែរ។ ដោយបទនោះជាប្រភេទបទបុរាណ ព្រមទាំងប្រគំឡើងជាមួយឧបករណ៍ភ្លេងបុរាណទៀតផង។ ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញវីដេអូមួយ របស់លោក លាវ ខាត់ កាលនៅរស់ បានបង្ហាញក្តីស្រឡាញ់យ៉ាងកក់ក្តៅចំពោះកូន គ្រប់គ្នាឃើញហើយពិតជារំជួលចិត្តស្ទើរស្រក់ទឹកភ្នែក៕
ទស្សនាវីដេអូខាងក្រោម៖
.jpg?1593406445)
.jpg?1593406445)
.jpg?1593406445)
.jpg?1593406445)