ស្អាតប្លែក! ធ្លាប់តែឃើញកូនចាបមាស តែងខ្លួនបែបសាមញ្ញៗ ពេលស្លៀកឈុតបែបប្រពៃណីខ្មែរ ផាត់មុខបន្តិច ដាក់គ្រឿងអលង្កាបន្តិច ស្អាតប្លែកតែម្តង
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតជារឿងមួយដែលធ្វើឲ្យអ្នកដែរនិយមគាំទ្រនៅក្នុងការអានសៀវភៅមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីអ្នកនិពន្ធវ័យក្មេងរ២រូបបានភ្ជាប់ពាក្យនៅក្នុងថ្ងៃនេះនោះគឺយុវតី សែត ហត្ថា ជាមួយនិងលោក ឡាំ លីម គូរស្នេហ៍នេះគឺជាអ្នកនិពន្ធដូចគ្នា ។

ទន្ទឹមនិងនេះដែរអ្នកទាំងពីរបានប្រារព្ធកម្មវិធីភ្ចាប់ពាក្យនេះឡើងនៅលើទឹកដី​សម្តេចយស ដែលស្ថិតនៅក្នុងខេត្ត ពោធិ៍សាត់ ដែរទីនោះគឺជាស្រុកកំណើតរបស់ យុវតី សែត ហត្ថា ។ បើយើងសង្កេតឲ្យមែនទែន កូនចាបមាស ពិតជាមានរូបសម្រស់ស្អាតប្លែក នៅក្នុងថ្ងៃភ្ជាប់ពាក្យ ប្រកបដោយភាពទន់ភ្លន់ ជាមួយនិងការតុបតែងមុខ និងដាក់គ្រឿងអលង្កាបន្តិចបន្តួច ធ្វើឲ្យកូនចាបមាស កាន់តែស្រស់ស្អាត ក្នុងឈុតបែបប្រពៃណីខ្មែរយើង។

ជាមួយគ្នានោះផងដែរ កូនចាបមាស បានបង្ហោះសារថា "ស្នូលនៃសេចក្ដីស្រឡាញ់

សូមយើងរៀនរស់នៅជាមួយខ្លួនឯងជាមុនសិន មុនពេលយើងប្រាថ្នាចង់រួមដំណើរជីវិតជាមួយនរណាម្នាក់ ដ្បិតថាបើយើងមិនចេះរីករាយពេលនៅម្នាក់ឯង យើងក៏ច្បាស់ជាដឹងពីរបៀបដែលធ្វើឱ្យអ្នកដទៃរីករាយពេលនៅក្បែរយើង។ ពេលយើងចេះអត់ធ្មត់ជាមួយខ្លួនឯង យើងក៏នឹងមានសេចក្ដីអត់ធ្មត់ចំពោះអ្នកដទៃបានដោយងាយ។ ពេលណាយើងបានយល់ពីជម្រៅចិត្តរបស់ខ្លួនឯង នោះវានឹងមិនមែនជារឿងលំបាកពេកទេនៅក្នុងការយល់ពីអ្នកដទៃ។ ពេលណាដែលយើងចេះមើលថែខ្លួនឯង ស្រឡាញ់ខ្លួនឯង យកចិត្តទុកដាក់ជាមួយខ្លួនឯង នោះយើងនឹងដឹងពីរបៀបដែលអ្នកដទៃត្រូវការនូវការយកចិត្តទុកដាក់ ការស្រឡាញ់ និងការមើលថែដូចគ្នា។

កុំរត់ដេញតាមសុំក្ដីស្រឡាញ់ពីនរណាម្នាក់ ដោយទុកខ្លួនឯងចោល ព្រោះគ្មាននរណាឱ្យតម្លៃយើងស្មើនឹងយើងបានយល់ពីតម្លៃនៃទឹកចិត្តខាងក្នុងរបស់យើងឡើយ។ គ្រាន់តែនិយាយថាស្រឡាញ់គ្នា វាមិនមែនជាពិបាកទេ តែការដែលអាចបន្តសេចក្ដីស្រឡាញ់នេះឱ្យបានយូរអង្វែងតទៅ នោះទើបជារឿងលំបាក ព្រោះយើងមិនគ្រាន់តែពោលពាក្យស្រឡាញ់ទេ ប៉ុន្តែត្រូវបង្ហាញដោយទង្វើនៃសេចក្ដីស្រឡាញ់ចេញពីជម្រៅចិត្តខាងក្នុង។ កម្មវិធីអាពាហ៍ពិពាហ៍ ឬការជួបជុំដ៏សប្បាយដែលពោរពេញដោយស្នាមញញឹម យ៉ាងច្រើនគេធ្វើពីរ ឬបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ និងការជួបជុំដ៏យូរអង្វែង ឆ្លងកាត់រឿងសើចសប្បាយខ្លះ ទុក្ខលំបាកខ្លះ ទឹកភ្នែកខ្លះ ស្នាមញញឹមខ្លះ អត់ឃ្លាន ក្ដៅរងា គឺជារឿងវែងឆ្ងាយ

សេចក្ដីស្រឡាញ់ប្រៀបដូចស្រមោលរបស់យើង បើយើងរត់ដេញតាមចាប់វា យើងក៏មិនអាចចាប់វាបានឡើយ ប៉ុន្តែបើយើងឈប់រត់ដេញចាប់ នោះយើងនឹងបាននៅជាមួយក្ដីស្រឡាញ់។ ឫសដ៏រឹងមាំនៃសេចក្ដីស្នេហាគឺការគោរព ភាពស្មោះត្រង់ និងការយោគយល់អធ្យាស្រ័យ។ កុំស្រឡាញ់ដោយខ្វះនូវការផ្ដល់ការគោរព សូម្បីតែរឿងតូចតាចបំផុតក៏ដោយ ព្រោះការគោរពគឺជាស្នូលនៃសេចក្ដីស្រឡាញ់។ អត្ថបទ កូនចាបមាស"។

សូមជម្រាបផងដែរថាអ្នកទាំងពីរត្រូវបានគេស្គាល់ច្រើនគឺតាមរយៈស្នាដៃនិយពន្ធសៀវដែលមានដូចជា សៀវភៅ វិញ្ញាសាជីវិត ខ្យល់ដង្ហើម និងកាដូជីវិត នេះជាស្នាដៃរបស់ ប្អូនស្រី សែត ហត្ថា ចំណែកស្នាដៃរបស់លោក ឡាំ លីម វិញមានដូចជា អំណានជាអំណាច ប្រតិទិនទស្សនៈ២២២ថ្ងៃ និងប្រតិទិនទស្សនៈ៣៦៥ថ្ងៃជាដើម នៅមានសៀវភៅជាច្រើនទៀត ៕ 

ប្រភព៖ កូន ចាបមាស