ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីយប់ថ្ងៃទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបេី កបុ កម៉ូតូCPX មួយគ្រឿង បណ្ដាលឲ្យនារីរូបស្រស់ម្នាក់ស្លា ប់យ៉ាងអាណោចអធម៌ និងបុរសម្នាក់ជាសង្សាររងរបួសធ្ងន់ រួចបេីករថយន្តគេចបាត់ភ្លាមៗ ទីតាំងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យ៉ាងណាមិញស ពនារីជនរងគ្រោះ មានឈ្មោះ គ្រី សុដាឡែន អាយុ១៨ឆ្នាំ រៀនថ្នាំ១២ នៅវិទ្យាល័យទួលទំពូង ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅខេត្ត កំពង់ចាម ។
ចំណែកជនរងគ្រោះម្នាក់ទៀតដែលជាបុរសបានជួបគ្រោះថ្នាក់ជាមួយគ្នានោះត្រូវបានគេស្គាល់ថាឈ្មោះ ទៀត គីមហេង ជាកីឡាបាលទាត់ជំរើសជាតិក្លិបវិសាខា បានរងរបួសធ្ងន់ បែ កមុខបែ កមាត់រលាត់ដៃរលាត់ជេីងពេញមួយតួខ្លួន និងត្រូវចំក្បាលខ្លាំងរហូតបណ្តាលឲ្យមានឈាមកកក្នុងខួរក្បាល ពេលនេះកំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ កាល់ម៉ែត្រ ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌបានចុះមកដល់ ហេីយធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក និងធ្វេីកំណត់ហេតុប្រគល់ ស ព ឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕








