ស្រុកខ្សាច់កណ្តាល៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងស៊ីសងមួយកន្លែង (កន្ទុយលេខ) ដែលស្ថិតនៅ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ០២នាក់ (ឃាត់ខ្លួន) ១.ឈ្មោះ ហុង សុខឃាង ភេទប្រុស អាយុ ៤១ឆ្នាំជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
២.ឈ្មោះ សាយ ពៅ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ៖ ១.ម៉ាស៊ីនគិតលេខ ០២គ្រឿង ២.ប្រាក់រៀល ៣.៤៤៤.៨០០៛៣-ប្រាក់ដុល្លារ ៦៥$ ៤.ក្រដាសកត់កន្ទុយលេខ ០៩សន្លឹក និង០១ដុំធំ ៥.ទូរស័ព្ទ ០៣គ្រឿង ៦.ប៊ិច ១៣ដេីម ៧.ទឹកលុប ០២ដេីម ៨.ប្រដាប់កិប ០១ និងគ្រាប់កិប ០១ប្រអប់ ៩.កញ្ជែ្រង ០១ ១០.ហ្វឺត ០១ដេីម ១១.កន្រ្តក ០១ ១២.សៀវភៅកត់លទ្ធផលឆ្នោត ០១ក្បាល ។

ចំណុចទី២ នៅភូមិក្នុង ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យ ០២នាក់ (ឃាត់ខ្លួន) ១.ឈ្មោះ ភួន សុខុម ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាមានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
២.ឈ្មោះ ឈាន ស្រីណុច ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ត្រូវជាកូន មានទីលំនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ៖១.ម៉ាស៊ីនគិតលេខ ០១គ្រឿង ២.ប្រាក់រៀល២៩៥.០០០៛ ៣.ក្រដាសកត់កន្ទុយលេខ០៩សន្លឹក និងផ្តានចម្លង ០៩ សន្លឹក ៤.ទូរស័ព្ទ ០២គ្រឿង ៥.សៀវភៅកត់លទ្ធផលឆ្នោត ០១ក្បាល ៦.សៀវភៅកត់ឆ្នោត០៣ ក្បាល។

សភាពនៃរឿងហេតុ៖ នៅពេលវេលាកេីតហេតុខាងលើកម្លាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងកម្លាំងប៉ុស្តិ៍ ដឹកនាំដោយ លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ) នៅ ឃុំ ព្រះប្រសប់ និង ឃុំព្រែកតាមាក់ ឃាត់ ជនសង្ស័យបាន០៤នាក់ រួមទាំងវត្ថុតាងដូចខាងលើ បញ្ជូនមកការិយាល័យជំនាញ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាលបន្តអនុវត្តតាមនីតិវិធី។

